ចំនួនអ្នកស្លាប់កើនដល់ ១៧៤នាក់ ក្នុងគ្រោះទឹកជំនន់ និងបាក់ដីនៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី

28-11-2025 19:15

(ហ្សាការតា)៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី បានប្រកាសនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងបាក់ដីនៅលើកោះស៊ូម៉ាត្រា (Sumatra) បានកើនឡើងដល់ ១៧៤នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារបានបន្ថែមថា ក្រៅពីអ្នកស្លាប់ មនុស្សរាប់សិបនាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ ខណៈដែលអាជ្ញាធរកំពុងបន្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ៕