* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋាភិបាលថៃថាអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់កើនដល់ ១៦២នាក់ (Video inside)

29-11-2025 15:30

(បាងកក)៖ រដ្ឋាភិបាលថៃ នៅថ្ងៃសៅរ៍ ទី២៩​ ខែវិច្ឆិកា បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅភាគខាងត្បូងនៃប្រទេសបានកើនឡើងច្រើនជាង ១៦០នាក់ ក្នុងនោះខេត្តមួយដែលស្ថិតនៅជាប់ព្រំដែនជាមួយម៉ាឡេស៊ីមានអ្នកស្លាប់ច្រើនជាងគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បានគូសបញ្ជាក់ដូច្នេះថា «ចំន​ួនអ្នកស្លាប់សរុបនៅទូទាំងខេត្ត ចំនួន៧ មាន១៦២នាក់ ក្នុងនោះរួមមាន ១២៦នាក់ដែលបានស្លាប់នៅក្នុងខេត្ត Songkhla»។

គួរបញ្ជាក់ថា អាជ្ញាធរថៃនៅថ្ងៃសៅរ៍នេះដែរបានចាប់ផ្ដើមប្រតិបត្តិការបោសម្អាតទ្រង់ទ្រាយធំនៅតំបន់ភាគខាងត្បូងនៃប្រទេស បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បានសូមទោសដល់ប្រជាជនរងគ្រោះ អំឡុងធ្វើដំណើរទស្សនកិច្ចទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្នមួយសម្រាប់ជនភៀសខ្លួនដោយសារទឹកជំនន់ នៅក្នុងស្រុក Hat Yai ដែលរងគ្រោះធ្ងន់ធ្ងរជាងគេកាលពីថ្ងៃសុក្រ។

រដ្ឋាភិបាលថៃក៏បានប្រកាសផងដែរពីការផ្ដល់ជំនួយបន្ទាន់សម្រាប់តំបន់រងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងនោះរួមមានទាំងការផ្ដល់សំណងជាទឹកប្រាក់ ២លានបាត ឬស្មើនឹង ៦២០០០ដុល្លារសម្រាប់ក្រុមគ្រួសារដែលមានជាសមាជិករបស់ខ្លួនបានស្លាប់៕