* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាមេរិក៖ មនុស្ស៤នាក់ស្លាប់ និង១០នាក់រងរបួស ក្នុងករណីបាញ់ប្រហារនៅរដ្ឋ California (Video inside)

30-11-2025 13:44

(អាមេរិក)៖ ប៉ូលិសនៅសហដ្ឋអាមេរិក បានឱ្យដឹងថា កាលពីវេលាយប់ថ្ងៃសៅរ៍ មនុស្ស៤នាក់បានស្លាប់ និង១០នាក់ផ្សេងទៀត បានរងរបួសក្នុងករណីបាញ់ប្រហារមួយ នៅរដ្ឋ California។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ការិយាល័យប៉ូលិសតំបន់ San Joaquin County បានឱ្យដឹងថា មនុស្សសរុបចំនួន១៤នាក់ បានរងការបាញ់ប្រហារ ហើយ​ជនរងគ្រោះ៤នាក់ក្នុងចំណោមនោះ បានបាត់បង់ជីវិត។ នាពេលនេះ ការស៉ើបអង្កេតលម្អិតកំពុងតែប្រព្រឹត្តទៅ ខណៈព័ត៌មានជាក់លាក់ជុំវិញហេតុការណ៍នេះ គឺមិនទាន់ច្បាស់នោះទេ ដោយតម្រុយជាបឋមបានបង្ហាញថា វាអាចជាឧប្បត្តិហេតុ ដែលមានការកំណត់គោលដៅទុក។

គួរបញ្ជាក់ថា បើតាមការបង្ហោះសារលើ Facebook របស់អភិបាលរងទីក្រុង Stockton នៅភាគខាងជើងរដ្ឋ California ហេតុការណ៍ខាងលើ បានកើតឡើងអំឡុងពិធីខួបកំណើតកូនក្មេង។ យ៉ាងណាមិញ អាជ្ញាធរអាមេរិក មិនទាន់ផ្តល់ព័ត៌មាន អំពីជនដែលបង្កសកម្មភាពបាញ់ប្រហារនេះ នៅឡើយទេ៕