បទវិភាគ៖ គោលដៅខាងការប្រើប្រាស់ថ្មីរបស់ចិនផ្តល់កាលានុវត្តភាពដ៏សំខាន់ដល់ពិភពលោក
30-11-2025 15:09
(ប៉េកាំង)៖ “ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ចិននឹងគាំទ្រការប្រើប្រាស់ដោយកម្លាំងកាន់តែធំ” “នឹងផ្តោតលើការបំពេញតម្រូវការរបស់ក្រុមមនុស្សផ្សេងៗគ្នា” “នឹងបញ្ចេញសក្តានុពលនៃទីផ្សារប្រើប្រាស់ថែមមួយកម្រិតទៀត”។ល។ ប៉ុន្មានថ្ងៃជាប់មកនេះ បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាស《គម្រោងអនុវត្តការបង្កើនភាពស៊ីសង្វាក់គ្នារវាងការផ្គត់ផ្គង់ និងតម្រូវការនៃទំនិញប្រើប្រាស់ដើម្បីជំរុញការប្រើប្រាស់ថែមមួយកម្រិតទៀត》 ប្រព័ន្ធសារព័ត៌មានបរទេសបានវាយតម្លៃព្រមៗគ្នា ។ មតិអន្តរជាតិបានយល់ឃើញថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកើនឡើងដោយកម្លាំងទន់ខ្សោយ ឯកសារអំពីគោលនយោបាយជំរុញ ការប្រើប្រាស់ទីមួយបន្ទាប់ពីកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០នឹងនាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីដល់ភាគីនានា។
កិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានលើកឡើងថា នឹងប្រកាន់ខ្ជាប់ការពង្រីកតម្រូវការផ្ទៃក្នុងដែលជាចំណុចមូលដ្ឋានជាយុទ្ធសាស្ត្រនេះ ជំរុញការផ្គត់ផ្គង់ថ្មីតាមរយៈតម្រូវការថ្មី និងបង្កើតតម្រូវការថ្មីតាមរយៈការផ្គត់ផ្គង់ថ្មី ។ ប៉ុន្តែបច្ចុប្បន្ននេះ វិស័យផ្គត់ផ្គង់និងតម្រូវការមួយចំនួននៅតែមាន ការរៀបចំបែងចែកដ៏ខុសឆ្គងនិងឧបសគ្គដដែល។ ឧទាហរណ៍ដូចជា ការប្រើប្រាស់និងផ្គត់ផ្គង់ផលិតផលថ្មីដែលសមស្របនឹង តម្រូវការខាងគុណភាពល្អនិងលក្ខណៈបុគ្គលរបស់ប្រជាជនមិនគ្រប់គ្រាន់ទេ តម្រូវការខាងការប្រើប្រាស់ក្នុងការចិញ្ចឹមជីវិតរបស់ វ័យជរានិងថែទាំកូន ទេសចរណ៍វប្បធម៌និងភាពវៃឆ្លាតជាដើមបានកើនឡើងយ៉ាងខ្លាំង ប៉ុន្តែបរិមាណនិងគុណភាពនៃការផ្គត់ផ្គង់ ដែលមានលក្ខណៈបុគ្គលដូចជាផលិតផលប្រើប្រាស់សម្រាប់អ្នកចាស់ជរា បរិក្ខារចុងក្រោយវៃឆ្លាតនិងការទស្សនារយៈកម្ពស់ទាបជាដើម នៅតែមិនអាចបំពេញតម្រូវការបានទេ។
ដូច្នេះក៏មិនពិបាកយល់ថា ហេតុអ្វីបានជាគម្រោងនេះបានគូសបញ្ជាក់ថា ត្រូវ “បង្កើនភាពស៊ីសង្វាក់គ្នារវាងការផ្គត់ផ្គង់ និងតម្រូវការនៃទំនិញប្រើប្រាស់”គឺមានគោលបំណងនាំឱ្យការផ្គត់ផ្គង់សមស្របនឹងបម្រែបម្រួលថ្មីនៃនិន្នាការប្រើប្រាស់ ដើម្បីសម្រេចបាននូវការដែល“ប្រជាជនចង់បានអ្វីក៏អាចផ្គត់ផ្គង់អ្វីបាន” ។ ព្រមពេលជាមួយគ្នានេះ វាក៏ជំរុញឱ្យសហគ្រាសផលិតផលិតផលប្រកបដោយភាពសមស្រប គុណភាពល្អនិងតម្លៃថោកទាប ដើម្បីជំរុញឱ្យសេដ្ឋកិច្ចវិលជុំដោយរលូន ។
ក្នុងនាមជាទីផ្សារប្រើប្រាស់ធំទីពីរលើពិភពលោក ចិនលើកឡើងគោលដៅនៃការប្រើប្រាស់ថ្មីវាគ្មានអ្វីគួរឱ្យសង្ស័យឡើង គឺជាផលប្រយោជន៍មួយសម្រាប់ពិភពលោក ។ បច្ចុប្បន្ននេះ ទំនិញប្រើប្រាស់របស់ចិនមានបរិមាណសរុប ឡើងដល់២៣០លានប្រភេទ បរិមាណផលិតផលប្រភេទជាង១០០ដូចជាគ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ គ្រឿងសង្ហារិម វត្ថុប្រើប្រាស់ខាងវប្បធម៌និងកីឡានិងសំលៀកបំពាក់ជាដើមកាន់លំដាប់ថ្នាក់ទីមួយលើពិភពលោក ។ គម្រោងនេះលើកឡើងវិស័យប្រើប្រាស់ ថ្នាក់ទ្រីលានចំនួនបីនិងចំណុចប្រើប្រាស់ក្តៅថ្នាក់១សែនលានចំនួន១០ មុខជានឹងពង្រីកលំហទីផ្សារដ៏ធំធេងបំផុតរបស់ចិន ដែលបង្កើតកាលានុវត្តភាពឈ្នះ-ឈ្នះកាន់តែច្រើនដល់ពិភពលោក ។
ឆ្លងតាមរយៈការពង្រីកការបើកទូលាយ និងធ្វើឱ្យទីផ្សារប្រើប្រាស់មានភាពល្អប្រសើរជាបន្តបន្ទាប់របស់ចិន ទំនិញនិងសេវាកម្មប្រកបដោយគុណភាពខ្ពស់កាន់តែច្រើនរបស់បរទេសនឹងចូលក្នុងប្រទេសចិន រីឯកម្លាំងចលករថ្មីនៃការប្រើប្រាស់ ដែលពូនជ្រំដោយប្រទេសចិនក៏នឹងជំរុញដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចសកលឱ្យបានកាន់តែច្រើនផងដែរ ដើម្បីបំពេញបន្ថែមកម្លាំងរស់រវើក សម្រាប់ការងើបឡើងវិញនៃទីផ្សារប្រើប្រាស់ទូទាំងពិភពលោក ។ លោក Zhang Tianbing ដៃគូទទួលបន្ទុកឧស្សាហកម្មប្រើប្រាស់នៃក្រុមហ៊ុន Deloitte ប្រចាំនៅចិនបានថ្លែងថា ចិនចេញផ្សាយឯកសារ អំពីគោលនយោបាយ ជំរុញការប្រើប្រាស់នាំឱ្យសហគ្រាសទុនបរទេសដែលបូករួមទាំងក្រុមហ៊ុន Deloitte ត្រូវលើកទឹកចិត្តយ៉ាងខ្លាំង។
ការកំណត់និងអនុវត្តជាក់ស្តែងនូវគោលដៅនៃការប្រើប្រាស់ថ្មីរបស់ចិន មិនត្រឹមតែនឹងបំពេញបន្ថែមតម្រូវការ ស្វែងរកជីវភាពល្អប្រសើរ របស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងក៏នាំឱ្យឥស្សរជនអន្តរជាតិកាន់តែច្រើនមានចំណាប់អារម្មណ៍ ចំពោះកម្លាំងទាក់ទាញដ៏វិសេសវិសាលចំពោះការទិញទំនិញនៅប្រទេសចិន ក៏ដូចជាចាប់អារម្មណ៍ចំពោះអត្ថន័យនៃ”ការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន”ផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន





