លោក Xi Jinping ផ្ញើសារលិខិតអបអរសាទរការបើកមហាសន្និបាតតំណាងសមាជិកអាណត្តិទី៣ នៃសហព័ន្ធសេវាកម្មស្ម័គ្រចិត្តចិន

30-11-2025 16:03

(ប៉េកាំង)៖ ក្នុងឱកាសបើកមហាសន្និបាតតំណាងសមាជិកអាណត្តិទី៣ នៃសហព័ន្ធសេវាកម្មស្ម័គ្រចិត្តចិន លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្ញើសារលិខិតអបអរសាទរការបើកមហាសន្និបាតនិងសួរសុខទុក្ខចំពោះអ្នកស្ម័គ្រចិត្ត អង្គការសេវាកម្មស្ម័គ្រចិត្ត និងបុគ្គលិកសេវាកម្មស្ម័គ្រចិត្តទាំងឡាយ។

លោក Xi Jinping បានលើកឡើងក្នុងសារលិខិតអបអរសាទរថា សេវាកម្មស្ម័គ្រចិត្តគឺជានិមិត្តសញ្ញាដ៏សំខាន់ សម្រាប់ការរីកចម្រើននៃអរិយធម៌សង្គម និងជាផ្លូវដ៏សំខាន់ដែលអ្នកស្ម័គ្រចិត្តបម្រើអ្នកដទៃ និងរួមចំណែកដល់សង្គម។នៅក្នុងដំណើរថ្មី សង្ឃឹមថា អ្នកស្ម័គ្រចិត្ត អង្គការសេវាកម្មស្ម័គ្រចិត្ត និងបុគ្គលិកសេវាកម្មស្ម័គ្រចិត្ត ផ្សព្វផ្សាយស្មារតីស្ម័គ្រចិត្ត ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តដ៏រស់រវើក នៃការធ្វើទំនើបកម្មតាមបែបផែនចិន និងខិតខំបម្រើយុទ្ធសាស្ត្រជាតិ បម្រើជីវភាពរស់នៅរបស់ប្រជាជន ផ្សព្វផ្សាយកម្លាំងវិជ្ជមាន ដើម្បីរួមចំណែកដល់ការកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុដ៏មហិមានៃការស្តារភាពរុងរឿងនៃប្រជាជាតិឡើងវិញ។

សូមបញ្ជាក់ថា មហាសន្និបាតតំណាងសមាជិកអាណត្តិទី៣ នៃសហព័ន្ធសេវាកម្មស្ម័គ្រចិត្តចិន បានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា៕

វិទ្យុមិត្តភាពកម្ពុជាចិន