លោក Netanyahu ស្នើសុំការលើកលែងទោសជាផ្លូវការ ពីប្រធានាធិបតីអ៊ីស្រាអែល
30-11-2025 18:40
(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានដាក់សំណើជាផ្លូវការមួយដើម្បីសុំការលើកលែងទោសពីប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog។ នេះបើតាមការបញ្ជាក់ពីការិយាល័យប្រធានាធិបតីនៅថ្ងៃអាទិត្យនេះ ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការិយាល័យរបស់លោក Herzog បានបញ្ជាក់ថា «ការិយាល័យប្រធានាធិបតីយល់ច្បាស់ថា នេះគឺជាសំណើដ៏កម្រមួយដែលនាំមកនូវប្រែប្រួលយ៉ាងសំខាន់។ បន្ទាប់ពីទទួលបានមតិយោបល់ពាក់ព័ន្ធទាំងអស់ ប្រធានាធិបតីនឹងពិចារណាសំណើនេះដោយការទទួលខុសត្រូវ និងស្មោះត្រង់»។
មកទល់ពេលនេះ មិនទាន់មានការឆ្លើយតបភ្លាមៗពីការិយាល័យរបស់នាយករដ្ឋមន្ត្រីនៅឡើយទេ។ គួរបញ្ជាក់ថា លោក Netanyahu កំពុងប្រឈមមុខនឹងការកាត់ក្តីលើសំណុំរឿងពុករលួយដ៏អូសបន្លាយពេលជាយូរមកហើយ ប៉ុន្តែលោកបានបដិសេធរាល់ការចោទប្រកាន់ និងប្រកាសថាខ្លួនមិនមានកំហុសឡើយ៕





