* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សិង្ហបុរីគ្រោងពង្រឹងបន្ថែមទៀត បម្រាមស្តីពីការប្រើប្រាស់ស្មាតហ្វូននៅតាមសាលារៀន (Video inside)

01-12-2025 15:26

(សិង្ហបុរី)៖ ក្រសួងអប់រំនៃប្រទេសសិង្ហបុរី បានឱ្យដឹងថា បុរីរដ្ឋមួយនេះនឹងរឹតបន្តឹងបម្រាម ស្តីពីទូរសព្ទ smartphone និងនាឡិកា smartwatch នៅតាមសាលារៀនកម្រិតវិទ្យាល័យ ចាប់ផ្តើមពីខែមករា ដើមឆ្នាំក្រោយតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥។

នៅក្រោមគោលការណ៍បច្ចុប្បន្ន សិស្សានុសិស្សានៅតាមវិទ្យាល័យ ត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ឧបករណ៍ទាំងនោះ នៅក្នុងថ្នាក់រៀនឡើយ ប៉ុន្តែគោលការណ៍នេះ នឹងត្រូវពង្រីកបន្ថែមឱ្យរួមបញ្ចូលទាំង ពេលមិនមែនម៉ោងសិក្សានៅក្នុងថ្នាក់ ដោយពួកគេនឹងតម្រូវឱ្យរក្សាទុក​ទូរសព្ទនិងនាឡិកាទំនើបទាំងនោះ នៅទីតាំងដែលបានកំណត់ដូចជា ទូដាក់សម្ភារ ឬកាបូបរៀនជាដើម អំឡុងពេលស្ថិតនៅក្នុងសាលារៀន។

កាលពីថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ក្រសួងអប់រំសិង្ហបុរី បាននិយាយថា គោលដៅនៃការរឹតបន្តឹងនេះ គឺដើម្បីបង្កើតបរិស្ថានសាលារៀន ដែលផ្តោតអាទិភាព​លើការរៀនសូត្ររបស់សិស្ស ហើយពង្រឹងការចូលរួមធ្វើសកម្មភាពរបស់ពួកគេ ដោយកសាងទម្លាប់ប្រើប្រាស់ស្រ្គីន និងសុខុមាលភាព ដែលកាន់តែល្អប្រសើរជាងមុន។

ក្រសួងអប់រំសិង្ហបុរី បានសង្កត់ធ្ងន់ថា ការប្រើប្រាស់ស្រ្គីនក្នុងចំណោមសិស្ស ត្រូវបានរកឃើញថា ជះផលប៉ះពាល់អវិជ្ជមានចំពោះ សកម្មភាពសំខាន់ៗដូចជា ការទទួលទានដំណេក ការធ្វើលំហាត់ប្រាណ និងការធ្វើប្រាស្រ័យទាក់ទងសង្គម ជាមួយមិត្តភក្តិ ក៏ដូចជាគ្រួសារ។ យ៉ាងណាមិញ សាលារៀនអាចនឹងផ្តល់អនុញ្ញាត ចំពោះការប្រើប្រាស់ smartphone ក្នុងករណីលើកលែងពិសេស ដែលចាំបាច់ខ្លាំង៕