* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ថៃសម្រេចបិទច្រកព្រំដែនបណ្តោះអាសន្នជាមួយមីយ៉ាន់ម៉ា ក្រោយការប្រយុទ្ធគ្នាកើនឡើងខ្លាំងរវាងយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាម​ប្រដាប់អាវុធ

01-12-2025 15:55

(បាងកក)៖ ការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen National Union (KNU) និងកងកម្លាំងយោធាមីយ៉ាន់ម៉ា នៅក្រុង Myawaddy នៃរដ្ឋ Karen ជាប់ខេត្ត Tak របស់ប្រទេសថៃ បានបន្តកើនឡើងខ្លាំង កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រហូតដល់ថ្នាក់ជំរុញឱ្យអាជ្ញាធរថៃ សម្រេចបិទច្រកព្រំដែនជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥។

ឆ្លើយតបចំពោះការប្រយុទ្ធគ្នានៃសង្រ្គាមស៉ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា អាជ្ញាធរថៃបានបិទច្រកព្រំដែននៅបណ្តោយព្រំប្រទល់រវាង​ខេត្ត Tak និងរដ្ឋ Karen រយៈពេល៧ថ្ងៃ ដើម្បីរារាំងការធ្វើដំណើរដោយជនស៉ីវិល ឬក្រុមប្រដាប់អាវុធ។ មានតែស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី១ មួយគត់នៅស្រុក Mae Sot ដែលនៅបន្តបើកសម្រាប់ការធ្វើដំណើរឆ្លងកាត់ធម្មតា។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរថៃ កាលពីថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា គ្រាប់កាំភ្លើងត្បាល់៥គ្រាប់ ពីការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងទឹកដីប្រទេសថៃ បណ្តាលឱ្យរបួសជនជាតិមីយ៉ាន់ម៉ា ២នាក់ ដែល់រស់នៅជាមួយអ្នកស្រុកថៃ។ អាជ្ញាធរថៃបានព្រមានថា ការបាញ់ផ្លោងណាមួយ ដែលឆ្លងចូលមកទៀតនាពេលក្រោយ នឹងត្រូវឆ្លើយតបវិញភ្លាមៗ៕