សម្តេចប៉ាប Leo៖ ការបង្កើតរដ្ឋប៉ាឡេស្ទីន ជាដំណោះស្រាយតែមួយគត់ ក្នុងជម្លោះជាមួយអ៉ីស្រាអែល (Video inside)

01-12-2025 16:02

(Reuters)៖ សម្តេចប៉ាប Leo មានព្រះបន្ទូលថា ដំណោះស្រាយតែមួយគត់ សម្រាប់ជម្លោះយូរយារណាស់មកហើយ រវាងប៉ាឡេស្ទីន និងអ៉ីស្រាអែល គឺត្រូវតែរួមបញ្ចូលការបង្កើតរដ្ឋប៉ាឡេស្ទីន ជាមួយការគូសបញ្ជាក់ឡើងវិញ អំពីតួនាទីរបស់បុរីវ៉ាទីកង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ ២០២៥។

ក្នុងសន្និសីទសារព័ត៌មាននៅប្រទេសតួកគីយ៉េ ពេលចាកចេញទៅកាន់លីបង់ សម្តេចប៉ាប មានព្រះបន្ទូលយ៉ាងដូច្នេះថា «យើងទាំងអស់គ្នាដឹងហើយថា ពេលនេះ អ៉ីស្រាអែល នៅតែមិនទទួលយកដំណោះស្រាយនោះទេ ប៉ុន្តែយើងយល់ឃើញថា វាគឺជាដំណោះស្រាយតែមួយគត់។ យើងក៏ជាមិត្តនឹងអ៉ីស្រាអែលដែរ ហើយចង់សម្រុះសម្រួលភាគីទាំងពីរ ឱ្យខិតទៅរកដំណោះស្រាយមួយ ប្រកបដោយយុត្តិធម៌សម្រាប់មនុស្សគ្រប់គ្នា»

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ជាថ្មីនូវការប្រឆាំង ចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីន សូម្បីតែបន្ទាប់ពីសម្ព័ន្ធមិត្តធំបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក បង្ហាញពីការគាំទ្រចំពោះឯករាជ្យភាពរបស់ប៉ាឡេស្ទីន៕