អភិបាលក្រុងសេអ៊ូល រងការចោទប្រកាន់ពីការបំពានច្បាប់ហិរញ្ញប្បទាននយោបាយ (Video inside)
01-12-2025 17:02
(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋអាជ្ញាពិសេសម្នាក់ បានចោទប្រកាន់អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon ពីការបំពានច្បាប់ហិរញ្ញប្បទាននយោបាយ ទាក់ទងនឹងរឿងអាស្រូវ ដែលពាក់ព័ន្ធឈ្មួញកណ្តាលជា បុគ្គលមានអំណាចម្នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ ២០២៥។
លោក Oh ដែលបម្រើការជាអភិបាលក្រុងសេអ៊ូល ចន្លោះឆ្នាំ ២០០៦ និង ២០១១ និងចាប់ពីឆ្នាំ ២០២១ មកដល់បច្ចុប្បន្ន ត្រូវបានគេស្គាល់ថា ជាបេក្ខជនប្រធានាធិបតីដ៏មានសក្តានុពលម្នាក់ ក្នុងចំណោមអ្នកអភិរក្សនិយមរបស់កូរ៉េខាងត្បូង។ លោក Oh ត្រូវបានចោទប្រកាន់ថា ថាបានរៀបចំការស្ទង់មតិមួយ ដែលមានឈ្មួញកណ្តាល និងមានភាគីទី ៣ បង់ប្រាក់ឱ្យសម្រាប់ការស្ទង់មតិនេះ។ លោក Oh បដិសេធថាជាការចោទប្រកាន់មិនសមហេតុផល និងជារឿងប្រឌិតដោយគ្មានភស្តុតាងរឹងមាំសូម្បីតែមួយ។
គួរបញ្ជាក់ថា គិតចាប់តាំងច្បាប់អាជ្ញាសឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំមុន ដែលនាំទៅដល់ការស៉ើបអង្កេតអតីតប្រធានាធិបតី លោក Yoon Suk Yeol និងភរិយាគឺលោកស្រី Kim Keon Hee រដ្ឋអាជ្ញាពិសេសកំពុងស៉ើបអង្កេតរឿងអាស្រូវប្រើប្រាស់ឥទ្ធិពល ដែលប្តីប្រពន្ធមួយគូនេះ ត្រូវបានចោទប្រកាន់ពីបទជ្រៀតជ្រែកការបោះឆ្នោត ដោយប្រើឈ្មួញកណ្តាល៕




