* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅឥណ្ឌូណេស៉ី កើនដល់៦៣១នាក់ និងនៅបាត់ខ្លួនជាង៤៧០នាក់ទៀត រីឯនៅស្រីលង្កា អ្នកស្លាប់កើនដល់ ៤១០នាក់ និងបន្តបាត់ខ្លួនជាង៣៣០នាក់ (Video inside)

02-12-2025 14:48

(ហ្សាការតា)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា នាថ្ងៃអង្គារនេះ តួលេខមនុស្សស្លាប់ បានបន្តកើនដល់៦៣១នាក់ ក្រោយគ្រោះទឹកជំនន់និងគ្រោះបំណាក់ដីដ៏ប្រល័យ បានវាយប្រហារទូទាំងកោះ Sumatra ហើយ​មនុស្សប្រមាណ១លាននាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥។

ទន្ទឹមគ្នានេះ ​ក្រុមសង្រ្គោះ កំពុងបន្តការស្វែងរកមនុស្សចំនួន៤៧២នាក់ ដែលត្រូវបានរាយការណ៍ថា បាត់ខ្លួននៅឥណ្ឌូណេស៉ី។ ដោយឡែក នៅឯប្រទេសស្រីលង្កា តួលេខមនុស្សស្លាប់ ដោយសារទឹកជំនន់និងបំណាក់ដី ក៏បានកើនដល់៤១០នាក់ផងដែរ នាថ្ងៃអង្គារនេះ និង៣៣៦នាក់ទៀត នៅបន្តបាត់ខ្លួន។ បើតាមអាជ្ញាធរស្រីលង្កា មនុស្សសរុបជាង១.៥លាននាក់ បានរងផលប៉ះពាល់ ក្នុងគ្រោះធម្មជាតិដ៏អាក្រក់បំផុត គិតចាប់តាំងពីគ្រោះមហន្តរាយរលកស៊ូណាមិ ឆ្នាំ២០០៤។ បណ្តាស្ថាប័នរដ្ឋាភិបាល និងអង្គការផ្តល់ជំនួយនៅឥណ្ឌូណេស៉ី និងស្រីលង្កា កំពុងស្ទុះស្ទាព្យាយាមនាំយកជំនួយ ទៅឱ្យប្រជាជនដែលទទួលរងការប៉ះពាល់។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ប្រព័ន្ធអាកាសធាតុដាច់ដោយឡែកពីគ្នា បាននាំមកនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា និងជាច្រើនថ្ងៃជាប់គ្នា នៅទូទាំងប្រទេសស្រីលង្កា និងកោះ Sumatra របស់ឥណ្ឌូណេស៉ី ព្រមទាំងនៅភាគខាងត្បូងប្រទេសថៃ និងភាគខាងជើងប្រទេសម៉ាឡេស៉ី។ នៅភាគខាងត្បូងថៃ ទឹកជំនន់បានផ្តាច់ជីវិតមនុស្សយ៉ាងហោច១៧៦នាក់។ រីឯនៅម៉ាឡេស៉ី មានអ្នកស្លាប់ត្រឹម២នាក់៕