លោកស្រី Peng Liyuan អញ្ជើញចូលរួមសកម្មភាពផ្សព្វផ្សាយប្រធានបទនៃ «ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍» ឆ្នាំ២០២៥

02-12-2025 17:47

(ប៉េកាំង)៖ ថ្ងៃទី១ខែធ្នូ គឺជា “ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍” ទី៣៨ ហើយប្រទេសចិននឹងប្រារព្ធ ក្រោមប្រធានបទ “រួមព្យាបាលទូទាំងសង្គម ប្រកាន់ខ្ជាប់ប្រពៃណីនិងធ្វើនវានុវត្តន៍ ដើម្បីបញ្ចប់ជំងឺអេដស៍”។ ថ្មីៗនេះ លោកស្រី Peng Liyuan ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់ការបង្ការនិងព្យាបាលជំងឺរបេង និងជំងឺអេដស៍នៃអង្គការសុខភិភាពពិភពលោក បានអញ្ជើញចូលរួមសកម្មភាពផ្សព្វផ្សាយប្រធានបទនៃ “ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍” ឆ្នាំ២០២៥នៅមជ្ឈមណ្ឌលវប្បធម៌ខណ្ឌ Xicheng នៃក្រុងប៉េកាំងប្រទេសចិន។

សកម្មភាពលើកនេះបានរំលឹកឡើងវិញពីសមិទ្ធផលដ៏លេចធ្លោរបស់ចិនក្នុងការប្រយុទ្ធ នឹងជំងឺអេដស៍ក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះ និងបានផ្សព្វផ្សាយពីទ្រឹស្តី និងចំណេះដឹងស្តីពីការបង្ការនិងគ្រប់គ្រងជំងឺអេដស៍ តាមរយៈវីដេអូឃ្លីបនិងការពិពណ៌នារបស់ អ្នកឆ្លងជំងឺអេដស៍។ លោកស្រី Peng Liyuan បានចែករំលែកនូវបទពិសោធ និងចំណាប់អារម្មណ៍របស់ខ្លួនអំពីការចូលរួម ក្នុងការងារផ្សព្វផ្សាយពីការបង្ការ និងព្យាបាលជំងឺអេដស៍រយៈពេល២០ឆ្នំាំ និងលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាឱ្យផ្សព្វផ្សាយយ៉ាងសកម្ម ពីគោលគំនិតអរិយធម៌ស្តីពីការបង្ការជំងឺអេដស៍ ព្រមទាំងរួមសមគ្គីគ្នា និងចាប់ដៃគ្នាដើរទៅមុខ ធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នាដើម្បីសម្រេចចក្ខុវិស័យ “សូន្យជំងឺអេដស៍”៕

វិទ្យុមិត្តភាពកម្ពុជាចិន