* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅឥណ្ឌូណេស៊ីកើនដល់ ៧១២នាក់ ខណៈជាង ១លាននាក់ត្រូវជម្លៀស (Video inside)

02-12-2025 19:26

(ហ្សាការតា)៖ ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ (BNPB) បានប្រកាសនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងបាក់ដីថ្មីៗនេះនៅខេត្តចំនួនបីនៅលើកោះស៊ូម៉ាត្រា បានកើនឡើងដល់ ៧១២នាក់ និង ៥០៧នាក់ទៀតកំពុងបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Xinhua។

គ្រោះមហន្តរាយនេះបានបង្ខំឱ្យប្រជាជនប្រហែល ១.១

ននាក់នៅខេត្តស៊ូម៉ាត្រាខាងជើង ស៊ូម៉ាត្រាខាងលិច និងអាសេ (Aceh) ត្រូវផ្លាស់ទីលំនៅ។ ក្រុមសង្គ្រោះបានជួបការលំបាកយ៉ាងខ្លាំងក្នុងការចូលទៅដល់តំបន់ដាច់ស្រយាល ដោយសារផ្លូវ និងស្ពានត្រូវបានទឹកកាត់ផ្តាច់។ ទោះបីជាមានការដាក់ពង្រាយឧទ្ធម្ភាគចក្រ និងទូកក៏ដោយ ក៏អាកាសធាតុអាក្រក់នៅតែបន្តរារាំងកិច្ចខិតខំប្រឹងប្រែងនេះ។

ទន្ទឹមនឹងនេះ ក្រសួងទំនាក់ទំនងបានបញ្ជាក់ថា ប៉មបញ្ជូនសេវាទូរគមនាគមន៍ជាង ៩០% នៅក្នុងតំបន់រងគ្រោះបានដំណើរការឡើងវិញហើយ ដើម្បីធានាឱ្យពលរដ្ឋអាចទទួលបានព័ត៌មានចាំបាច់។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងសង្គ្រោះកំពុងធ្វើឡើងយ៉ាងពេញទំហឹង។ លោកក៏បានដាស់តឿនថា ឥណ្ឌូណេស៊ីត្រូវតែឆ្លើយតបឱ្យមានប្រសិទ្ធភាពចំពោះការប្រែប្រួលអាកាសធាតុ ហើយរដ្ឋាភិបាលមូលដ្ឋានគួរតែដើរតួនាទីធំជាងនេះក្នុងការការពារបរិស្ថាន៕