* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ម៉ាឡេស៉ី ថាកិច្ចប្រឹងប្រែងរុករកយន្តហោះ MH370 នឹងបន្តឡើងវិញ នៅចុងខែនេះ (Video inside)

03-12-2025 13:25

(គូឡាឡាំពួ)៖ ក្រសួងដឹកជញ្ជូននៃប្រទេសម៉ាឡេស៉ី នាថ្ងៃពុធនេះ បានប្រកាសថា កិច្ចប្រឹងប្រែងស្វែងរកយន្តហោះជើងហោះហើរ MH370 របស់អាកាសចរណ៍ម៉ាឡេស៉ី នឹងបន្តឡើងវិញ នៅថ្ងៃទី៣០ ខែធ្នូ ក្រោយការបាត់ខ្លួនយ៉ាងអាថ៌កំបាំងបំផុត អស់រយៈពេល​ជាង១ទសវត្សរ៍មកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥។

ជើងហោះហើរ MH370 ដែលជាយន្តហោះ Boeing 777 មានផ្ទុកអ្នកដំណើរចំនួន២២៧នាក់ និងក្រុមការងារយន្តហោះ១២នាក់ នៅពេល​ដែលវាបានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅលើគន្លងផ្លូវ ពីទីក្រុងគូឡាឡាំពួ ឆ្ពោះទៅទីក្រុងប៉េកាំង កាលពីឆ្នាំ២០១៤។ តាំងពីពេលនោះ ធ្លាប់មានប្រតិបត្តិការរុករកជាច្រើន ត្រូវបានធ្វើឡើង ប៉ុន្តែសុទ្ធតែមិនទទួលបានលទ្ធផល។

ប្រតិបត្តិការរុករកចុងក្រោយគេ នៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា ត្រូវបានផ្អាកកាលពីខែមេសា ក្រោយប្រព្រឹត្តទៅបានត្រឹមតែ​ប៉ុន្មានសប្តាហ៍ ដោយសារបញ្ហាលក្ខខណ្ឌអាកាសធាតុ។ តាមក្រសួងដឹកជញ្ជូនម៉ាឡេស៉ី ក្រុមហ៊ុនរុករក Ocean Infinity បានបញ្ជាក់ថា ខ្លួននឹងបើកប្រតិបត្តិការរុករកក្រោមបាតសមុទ្រ សម្រាប់រយៈពេល៥៥ថ្ងៃ ក៏ប៉ុន្តែមិនប្រព្រឹត្តទៅ​ជាប់គ្នាតែម្តងនោះទេ។

ក្រុមអ្នកស៉ើបអង្កេតម៉ាឡេស៉ី មិនបានច្រានចោលលទ្ធភាព ដែលថាយន្តហោះ ត្រូវបានបង្វែរគោលដៅធ្វើដំណើរ ដោយចេតនាឡើយ ដ្បិតបំណែកមួយចំនួន ដែលខ្លះត្រូវបានផ្ទៀតផ្ទាត់ និងខ្លះត្រូវបានជឿថា ជារបស់យន្តហោះនោះ ត្រូវបានប្រទះឃើញនៅតាមបណ្តោយឆ្នេរនៃទ្វីបអាហ្រ្វិក និងនៅតាមកោះក្នុងមហាសមុទ្រឥណ្ឌា។

គួរបញ្ជាក់ថា នៅលើយន្តហោះ MH370 រួមមានអ្នកដំណើរជនជាតិចិនជាង១៥០នាក់ ម៉ាឡេស៉ី៥០នាក់ និងពលរដ្ឋមកពីបណ្តាប្រទេសដទៃទៀត ដូចជាបារាំង អូស្រ្តាលី ឥណ្ឌូណេស៉ី ឥណ្ឌា សហរដ្ឋអាមេរិក អ៊ុយក្រែន និងកាណាដា ជាដើម៕