* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

UN ថាដំណាំអាភៀននៅប្រទេសមីយ៉ាន់ម៉ា ឡើងដល់កម្រិតខ្ពស់បំផុត គិតក្នុងរយៈពេលមួយទសវត្សរ៍ (Video inside)

03-12-2025 13:56

(យូអិន)៖ នាថ្ងៃពុធនេះ អង្គការសហប្រជាជាតិ (UN) បាននិយាយថា ការដាំដុះអាភៀននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងខ្លាំង ដល់កម្រិតខ្ពស់បំផុត គិតក្នុងរយៈពេលមួយទសវត្សរ៍ ក្រោយកើន១៧ភាគរយ នៅក្នុងរយៈពេល១ឆ្នាំកន្លងទៅ ស្របពេលដែលសង្រ្គាមនិងទុក្ខលំបាកផ្នែកសេដ្ឋកិច្ច ជំរុញឱ្យប្រជាកសិករមីយ៉ាន់ម៉ា ឱ្យងាកទៅរកការជួញដូរដំណាំខុសច្បាប់មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥។

ការិយាល័យ UN ទទួលបន្ទុកបញ្ហាគ្រឿងញៀននិងឧក្រិដ្ឋកម្ម UNODC បាននិយាយក្នុងរបាយការណ៍មួយថា ការដាំដុះអាភៀននៅមីយ៉ាន់ម៉ា បានកើនដល់ ៥៣១០០ហិកតា នៅក្នុងឆ្នាំនេះ ពី៤៥២០០ហិកតា កាលពីឆ្នាំ២០២៤ ដែលវាគូសរំលេចអំពីឋានៈរបស់មីយ៉ាន់ម៉ា ជាប្រភពចម្បងនៃអាភៀនខុសច្បាប់របស់ពិភពលោក ខណៈការដាំដុះអាភៀននៅប្រទេសអាហ្វហ្កានីស្ថាន បានថយចុះ។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ក្នុងភាពវឹកវរ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីឆ្នាំ២០២១ ហើយបង្កឱ្យមាន​ការផ្ទុះចលនាតស៊ូប្រដាប់អាវុធនៅទូទាំងប្រទេស មកទល់នឹងពេលនេះ។ ឥឡូវរដ្ឋាភិបាលយោធា កំពុងត្រៀមរៀបចំការបោះឆ្នោតសកល ដែលបានរងការរិះគន់យ៉ាងទូលំទូលាយ នៅចុងឆ្នាំនេះ ស្របពេលសង្រ្គាមស៉ីវិល កំពុងបន្តឆេះក្តៅគគុក។

គួរបញ្ជាក់ថា ក្រោយការថយចុះបានប៉ុន្មានឆ្នាំ UNODC បានលើកឡើងថា របាយការណ៍ចុងក្រោយបង្អស់របស់ខ្លួនខាងលើនេះ គឺបញ្ជាក់ពីការកើនឡើងជាលំដាប់នៃដំណាំអាភៀន គិតចាប់តាំងពីឆ្នាំ២០២០មក ដែលជំរុញដោយការឡើងថ្លៃនៃតម្លៃអាភៀន៕