ស្រីលង្កានឹងត្រូវចំណាយខ្ទង់ ៧ពាន់លានដុល្លារ ដើម្បីស្តារប្រទេសឡើងវិញ ក្រោយព្យុះស៉ីក្លូនដ៏ប្រល័យ (Video inside)

03-12-2025 16:13

(កូឡុំបូ)៖ បន្ទាប់ពីព្យុះស៉ីក្លូន Ditwah បង្កការបំផ្លិចបំផ្លាញដល់ផ្ទះ ឧស្សាហកម្ម និងផ្លូវថ្នល់នានា សម្លាប់មនុស្សយ៉ាងហោចណាស់ ៤៦៥នាក់ អាជ្ញាធរបានប៉ាន់ស្មានថា ការកសាងឡើងវិញនឹងត្រូវចំណាយថវិកាប្រហែល ៧ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ ២០២៥។

អគ្គស្នងការទទួលបន្ទុកសេវាសំខាន់នៃប្រទេសស្រីលង្កា លោក Prabath Chandrakeerthi បាននិយាយថា «ការប៉ាន់ប្រមាណដំបូងរបស់យើង គឺថាយើងនឹងត្រូវការប្រហែលពី ៦ទៅ ៧ពាន់លានដុល្លារ សម្រាប់ការកសាងឡើងវិញ»។ តាមលោក Chandrakeerthi រដ្ឋាភិបាលកំពុងផ្តល់ថវិកាចំនួន ២៥ ០០០រូពី ឬ ៨១ដុល្លារអាមេរិក ដល់គ្រួសារនីមួយៗ ដើម្បីយកទៅសម្អាតផ្ទះរបស់ពួកគេ ខណៈដែលអ្នកបាត់បង់ផ្ទះ នឹងទទួលបានរហូតដល់ទៅ ២.៥លានរូពី ឬជាង ២៧ ៧២៦ដុល្លារ។

គួរបញ្ជាក់ថា ក្តីសង្ឃឹមបានរសាត់ទៅ ចំពោះអ្នកបាត់ខ្លួនចំនួន ៣៦៦នាក់ បន្ទាប់ពីដីភក់ និងទឹកជំនន់ បង្កឡើងដោយព្យុះស៉ីក្លូន នាំនូវភ្លៀងធ្លាក់ជាប្រវត្តិសាស្រ្ត នៅទូទាំងប្រទេសដែនកោះមួយនេះ កាលពីសប្តាហ៍មុន៕