ស្រុក Changting ជាស្រុកដែលលោក Xi Jinping តែងតែនឹករលឹក និងយកចិត្តទុកដាក់ ត្រូវបានផ្លាស់ប្តូរជាមួយនឹង «អាវពណ៌បៃតង» ថ្មី!

03-12-2025 16:29

(ប៉េកាំង)៖ នៅក្នុងកិច្ចប្រជុំស្តីពីផែនដីឌីជីថលអន្តរជាតិលើកទី ១៤ ដែលបានប្រារព្ធធ្វើឡើងនៅឆ្នាំនេះ "ការអនុវត្តរបស់ស្រុក Changting ក្នុងការគ្រប់គ្រងការហូរច្រោះដី និងការអភិវឌ្ឍប្រកបដោយចីរភាព" ត្រូវបានជ្រើសរើសជាករណីគំរូដោយជោគជ័យ និងត្រូវបានផ្សព្វផ្សាយទៅកាន់ទូទាំងពិភពលោក បានផ្តល់នូវចម្លើយយ៉ាងក្បោះក្បាយ និងការអាចធ្វើទៅបានរបស់ចិន ក្នុងការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងការស្តារ និងអភិវឌ្ឍបរិស្ថានបៃតងនៃតំបន់ដែលងាយរងគ្រោះ ផ្នែកខាងអេកូឡូស៊ីនៅទូទាំងពិភពលោក។ តើអ្នកណាអាចនឹកគិតថា ស្រុកតូចមួយនេះ ដែលបច្ចុប្បន្ននេះពោរពេញ ដោយរុក្ខជាតិបៃតង ធ្លាប់ជាតំបន់មួយក្នុងចំណោមតំបន់ដីក្រហមភាគខាងត្បូងនៃប្រទេសចិន ដែលរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរបំផុតពីការហូរច្រោះដី។

នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ១៩៩៩ លោក Xi Jinping អតីតលេខាធិការរង នៃគណៈកម្មការបក្សប្រចាំខេត្តហុកគាន និងជាអភិបាលខេត្តស្តីទី បានទៅចុះត្រួតពិនិត្យការងារនៅឃុំ Hetian ស្រុក Changting។ ដោយបានសម្លឹងមើលភ្នំដីក្រហម ដែលលាតសន្ធឹងដល់ជើងមេឃ លោកបានចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ថា "ស្រុក Changting មានតំបន់ហូរច្រោះដីធំជាងគេ នៅក្នុងខេត្ត។ ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយទេ ប្រជាជននឹងជួបការលំបាក មិនអាចរស់ដោយសេចក្តីសុខបានឡើយ "។

នៅថ្ងៃដដែល លោក Xi Jinping បានផ្តល់អនុសាសន៍ណែនាំថា គោលដៅគ្រប់គ្រងតំបន់អាងទឹកត្រូវតែសម្រេចបាន ក្នុងរយៈពេល ៨ ទៅ ១០ ឆ្នាំ។ លោកក៏បានសន្យាផងដែរថា “រដ្ឋបាលខេត្តនឹងផ្តល់ការអនុគ្រោះដល់ស្រុក Changting ទាំងគោលនយោបាយ និងថវិកា”

ក្រោមការជំរុញរបស់លោក Xi Jinping រដ្ឋបាលខេត្តហុកគានបានទម្លាក់ថវិកាចំនួន ១០ លានយាន់ប្រាក់ចិនជារៀងរាល់ឆ្នាំ ដល់ស្រុក Changting សម្រាប់ប្រើប្រាស់ក្នុងការងារអភិរក្សដីមិនឱ្យហូរច្រោះ រយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា។ នៅពេលដឹងថា កម្មាភិបាល និងប្រជាពលរដ្ឋរស់នៅស្រុក Changting បានបរិច្ចាគថវិកា សម្រាប់ការសាងសង់ឧទ្យានអេកូឡូស៊ីសតវត្សរ៍ Hetian លោក Xi Jinping បានផ្តាំគេឱ្យពាំនាំនូវថវិកាចំនួន ១ ពាន់យាន់ប្រាក់ចិន ដើម្បីដាំដើមកាំហ្វ័រមួយដើម ក្នុងឧទ្យាននេះ។ លើសពីនេះ លោកបានលើកឡើងនូវយុទ្ធសាស្ត្រគ្រប់គ្រងដ៏សំខាន់មួយ៖ "ស្រុក Changting គួរតែរួមបញ្ចូលគ្នានូវការធ្វើអភិបាលកិច្ចទាំងផ្នែកបច្ចេកទេស អេកូឡូស៊ី សង្គម និងសេដ្ឋកិច្ចជាពិសេស ដើម្បីធ្វើអភិបាលកិច្ចចម្រុះ”។

បន្ទាប់ពីចាកចេញពីខេត្តហុកគាន ការយកចិត្តទុកដាក់របស់លោក Xi Jinping ចំពោះការអភិវឌ្ឍនៃស្រុក Changting មិនដែលឈប់ឡើយ។ នៅឆ្នាំ ២០១១ លោកបានបង្គាប់ឱ្យផ្តល់ការគាំទ្របន្ថែមទៀត ដោយធ្វើការបូកសរុប បទពិសោធរបស់ស្រុក Changting ដើម្បីជំរុញការងារដោះស្រាយបញ្ហាហូរច្រោះដីនៅទូទាំងប្រទេស។

ការតស៊ូជាបន្តបន្ទាប់ជាងពីរទសវត្សរ៍ ទីបំផុតបានផ្តល់ជាលទ្ធផលផ្លែផ្កា។ សព្វថ្ងៃនេះ អត្រាគ្របដណ្តប់ព្រៃឈើរបស់ស្រុក Changting បានលើសពី ៧៩,៥៥% ហើយអត្រាអភិរក្សដីកុំឱ្យហូរច្រោះ បានកើនឡើងដល់ ៩៣,៥៦% ដោយសម្រេចបាន ជោគជ័យក្នុងការអភិរក្សដីកុំឱ្យហូរច្រោះ។ ដើមកាំហ្វ័រ ដែលធ្លាប់ជាតំណាងនៃក្តីសង្ឃឹមបៃតង បានបែកមែកសាខា និងបានក្លាយជា «និមិត្តសញ្ញានៃប្រព័ន្ធអេកូឡូស៊ី» ជាទីកន្លែងដ៏មនោរម្យសម្រាប់ភ្ញៀវទេសចរជាច្រើនឈប់ថតរូប៕

វិទ្យុមិត្តភាពកម្ពុជាចិន