កិច្ចប្រជុំអន្តរជាតិស្តីពី «ការយល់ដឹងអំពីប្រទេសចិន» ឆ្នាំ ២០២៥ ធ្វើឡើងនៅទីក្រុងក្វាងចូវ ក្រោមអធិបតីភាពលោក Li Shulei
03-12-2025 16:48
(ប៉េកាំង)៖ កិច្ចប្រជុំអន្តរជាតិស្តីពី “ការយល់ដឹងអំពីប្រទេសចិន” ឆ្នាំ ២០២៥ បានធ្វើឡើងនៅទីក្រុងក្វាងចូវចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ក្រោមប្រធានបទ “ផែនការថ្មី ការអភិវឌ្ឍថ្មី ជម្រើសថ្មី៖ ការធ្វើទំនើបកម្មតាមបែបផែនចិន និងនិម្មាបនកម្មថ្មីនៃអភិបាលកិច្ចសកល”។ ថ្ងៃទី១ ខែធ្នូ លោកLi Shulei សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃមជ្ឈិមចិន បានចូលរួមពិធីបើកកិច្ចប្រជុំនិងថ្លែងសុន្ទរកថាគន្លឹះ។
ភ្ញៀវកិតិ្តយសដែលចូលរួមកិច្ចប្រជុំបានថ្លែងថា ឆ្លងតាមការអភិវឌ្ឍជាច្រើនឆ្នាំ កិច្ចប្រជុំអន្តរជាតិ“ស្តីពីការយល់ដឹងអំពីប្រទេសចិន”បានក្លាយទៅជាវេទិកាដែលមានឥទ្ធិពលបំផុតសម្រាប់ពិភពលោកស្វែងយល់ពីប្រទេសចិន។ ភ្ញៀវកិតិ្តយស ដែលចូលរួមកិច្ចប្រជុំបានសម្គាល់ឃើញថា ការធ្វើទំនើបកម្មតាមបែបផែនចិនមិនត្រឹមតែផ្តល់ ផលប្រយោជន៍ដល់ ការអភិវឌ្ឍរបស់ចិនប៉ុណ្ណោះទេ ប៉ន្តែថែមទាំងផ្តល់ផលប្រយោជន៍ដល់ពិភពលោកផងដែរ។
ប្រទេសចិនប្រកាន់ខ្ជាប់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីយ៉ាងសកម្ម ដែលជំរុញឱ្យសេដ្ឋកិច្ចចិនសម្រេចបា ននូវការលើកកម្ពស់ទាំងគុណភាពនិងប្រសិទ្ធភាព និងមានកំណើនក្នុងចន្លោះសមរម្យ។ ប្រទេសចិនប្រកាន់ខ្ជាប់ នូវការបើកទូលាយដោយកម្រិតខ្ពស់ រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ ” ដោយគុណភាពខ្ពស់ តភ្ជាប់ជាមួយបណ្តាប្រទេស ដើម្បីផ្តល់ផលប្រយោជន៍និងជួយសម្រេចសមិទ្ធផលទៅវិញទៅមក។ ប្រទេសចិនប្រកាន់ខ្ជាប់នូវទស្សនៈអភិវឌ្ឍម៍ ដែលតម្កល់ទុកប្រជាជនជាស្នូល ធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ក្នុងដំណើរការអភិវឌ្ឍន៍ ធ្វើឱ្យសមិទ្ធផលនៃការអភិវឌ្ឍផ្តល់ផលប្រយោជន៍កាន់តែច្រើន និងកាន់តែយុត្តិធម៌ដល់ប្រជាជនគ្រប់រូប៕
វិទ្យុមិត្តភាពកម្ពុជាចិន




