បញ្ជីភាពយន្តឯកសារនៃគម្រោង «មើលភាពយន្តល្បីៗតាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន» ឆ្នាំ២០២៦ ត្រូវបានប្រកាស

03-12-2025 16:51

(ប៉េកាំង)៖ ថ្ងៃទី២ ខែធ្នូ សកម្មភាពប្រកាសបញ្ជីភាពយន្តឯកសារនៃគម្រោង “មើលភាពយន្តល្បីៗ តាមរយៈអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន”ឆ្នាំ២០២៦ បានធ្វើឡើងនៅក្រុងប៉េកាំងប្រទេសចិន ភាពយន្តល្បីៗចំនួន៦២រឿងបានបង្ហាញមុខ ក្នុងសកម្មភាពនេះ ដែលកត់ត្រាពីស្លាកស្នាមនៃការខិតខំតស៊ូ ក្នុងការអភិវឌ្ឍរបស់ប្រទេសចិនក្នុងយុគសម័យថ្មី និងការរួមបញ្ចូលគ្នាចម្រុះជាមួយអរិយធម៌សកល។ លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃមជ្ឈិមចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចូលរួមសកម្មភាពព្រមទាំងប្រកាសពី បញ្ជីភាពយន្តឯកសារឆ្នាំ២០២៦ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។

ភាពយន្តឯកសាររបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានក្លាយទៅជា “នាមប័ណ្ណភាពយន្តឯកសារ”ដ៏ល្បីឈ្មោះសម្រាប់ផ្សព្វផ្សាយអំពីរឿងរ៉ាវរបស់ប្រទេសចិន ទៅកាន់ពិភពលោកនិងបង្ហាញពីសមិទ្ធផលក្នុងយុគសម័យថ្មី របស់ប្រទេសចិន។ ឆ្នាំ២០២៦ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងធ្វើកិច្ចសហប្រតិបត្តិការ ដោយស៊ីជម្រៅបន្ថែមទៀតជាមួយបណ្តាភាគី ដើម្បីរួមគ្នាបង្កើតគម្រោងសំខាន់ៗមួយចំនួន ដែលប្រកបដោយខ្លឹមសារ និងអត្ថន័យដ៏ជ្រាលជ្រៅ៕

វិទ្យុមិត្តភាពកម្ពុជាចិន