ជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡា ២៦៦នាក់ ទៅដល់ប្រទេសកំណើតវិញ ក្រោមចំណាត់ការនិរទេសរបស់អាមេរិក (Video inside)
04-12-2025 11:57
(ការ៉ាកាស)៖ តាមការបញ្ជាក់ពីរដ្ឋមន្រ្តីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil យន្តហោះចេញពីសហរដ្ឋអាមេរិក ដែលដឹកជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡាចំនួន ២៦៦នាក់ បានចុះចតនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាហើយ កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ ២០២៥។
យន្តហោះដែលជាជើងហោះហើរ Eastern Air Lines ពីទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក ត្រូវបានអនុញ្ញាតសម្រាប់ការចុះចតនៅទីក្រុង Maiquetia ក្បែររដ្ឋធានី Caracas របស់វ៉េណេស៊ុយអេឡា បន្ទាប់ពីដំណើរការត្រូវផ្អាកមួយរយៈ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។
តាមការបញ្ជាក់របស់លោក Gil ប្រាប់អ្នកយកព័ត៌មាននៅឯអាកាសយានដ្ឋាន ចាប់តាំងពីដើមឆ្នាំ ២០២៥មក យ៉ាងហោចណាស់ជនជាតិវ៉េណេស៊ុយអេឡាចំនួន ១៨ ៣៥៤នាក់ បានមកដល់ប្រទេសវិញ តាមជើងហោះហើរចំនួន ៩៥ ដែលក្នុងនោះ ៧៦នាក់មកពីសហរដ្ឋអាមេរិកដោយផ្ទាល់៕






