* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការព្យាករអំពីភ្លៀងធ្លាក់ បង្កការភ័យខ្លាចពីគ្រោះមហន្តរាយធម្មជាតិថែមទៀត នៅឥណ្ឌូណេស៉ី និងស្រីលង្កា (Video inside)

04-12-2025 14:07

(កូឡុំបូ, ហ្សាការតា)៖ ភ្លៀងធ្លាក់ខ្លាំងជាថ្មីត្រូវបានព្យាករណ៍ សម្រាប់ឥណ្ឌូណេស៉ី និងស្រីលង្កា នាថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូនេះ នាំឱ្យមានការភ័យខ្លាចពីការបំផ្លិចបំផ្លាញថែមទៀត ដោយគ្រោះទឹកជំនន់ដែលបានឆក់យកជីវិតមនុស្ស សរុបជាង ១ ០០០នាក់រួចមកហើយ នៅក្នុងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារឧតុនិយឥណ្ឌូណេស៉ី បានព្រមានថា ខេត្តចំនួន ៣ដែលគ្រោះខ្លាំងជាងគេ នៅកោះ Sumatra អាចនឹងមានភ្លៀងធ្លាក់ខ្លាំងចន្លោះពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រសប្តាហ៍នេះ។ ភ្លៀងធ្លាក់បានចាប់ផ្តើមកាលពីយប់មិញ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ឈានដល់កម្រិតខ្លាំងក្លាមុននៅឡើយទេ។ នៅឥណ្ឌូណេស៉ី មនុស្សជាង ៥៦០នាក់ នៅតែបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ និងបំណាក់ដីវាយប្រហារកាលពីសប្តាហ៍ ខណៈការដាច់បណ្តាញទំនាក់ទំនង និងចរន្តអគ្គិសនី ធ្វើឱ្យពិបាកក្នុងការតាមរក។ អ្នកស្នាក់នៅជម្រកបណ្តោះអាសន្នម្នាក់និយាយថា នាង​​មិនទាន់បាត់ភ័យ​តក់​ស្លុតទេ ពេល​ដែលឃើញទឹក​ជំនន់ហូរច្រោះផ្ទះ​របស់​នាង។

នៅប្រទេសស្រីលង្កា អ្នកឧតុនិយមនិយាយថា ខ្យល់មូសុងឦសាន នឹងមកដល់ចាប់ពីរសៀលថ្ងៃព្រហស្បតិ៍នេះ។ ការជូនដំណឹងអំពីបំណាក់ដី នៅតែបន្តសម្រាប់តំបន់មួយចំនួន នៃតំបន់ដែលរងគ្រោះខ្លាំងបំផុតនៅភាគកណ្តាល ហើយអ្នកស្រុកត្រូវបានណែនាំមិនឱ្យត្រឡប់ទៅផ្ទះវិញទេ ពីព្រោះទីជម្រាលស្រាប់ អាចបាក់រលំពេលដែលមានភ្លៀងខ្លាំង។ មនុស្សយ៉ាងតិច ៤៧៩នាក់បានស្លាប់នៅក្នុងប្រទេសស្រីលង្កា ហើយរាប់រយនាក់នៅតែបាត់ខ្លួន ខណៈប្រធានាធិបតីបានអំពាវនាវរកជំនួយពីអន្តរជាតិ៕