* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តួកគីយ៉េអំពាវនាវឱ្យរុស្ស៉ីនិងអ៊ុយក្រែន កុំយកហេដ្ឋារចនាសម្ព័ន្ធថាមពល មកពាក់ព័ន្ធជាមួយសង្រ្គាម (Video inside)

04-12-2025 15:17

(អង់ការ៉ា)៖ តួកគីយ៉េកំពុងអំពាវនាវដល់រុស្ស៉ីនិងអ៊ុយក្រែន ព្រមទាំងភាគីទាំងអស់ផ្សេងទៀត កុំឱ្យយកហេដ្ឋារចនាសម្ព័ន្ធថាមពល មកពាក់ព័ន្ធជាមួយសង្រ្គាមរបស់ពួកគេ ហើយទីក្រុងអង់ការ៉ា ចង់ឱ្យការផ្គត់ផ្គង់ថាមពលមានលំហូរដោយឥតរាំងស្ទះ បន្ទាប់ពី​មានករណីវាយប្រហារជាបន្តបន្ទាប់ នៅក្បែរឆ្នេរសមុទ្រខ្មៅរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។

អ៊ុយក្រែន ដែលកំពុងកំណត់គោលដៅលើការនាំចេញប្រេងរបស់រុស្ស៉ី ស្របពេលដែលទីក្រុងមូស្គូ វាយប្រហារយ៉ាងចាស់ដៃទៅលើ​បណ្តាញថាមពលរបស់ខ្លួន បានប្រកាសចេញមុខទទួលខុសត្រូវ ចំពោះការវាយប្រហារមួយដោយប្រើដ្រូនរត់តាមផ្លូវទឹក ប្រឆាំងកប៉ាល់ដឹកប្រេង២គ្រឿង ដែលសំដៅឆ្ពោះទៅកំពង់ផែរុស្ស៉ីកាលពីសប្តាហ៍មុន។ ប៉ុន្តែទីក្រុងកៀវ បានបដិសេធការជាប់ពាក់ព័ន្ធ ក្នុងឧប្បត្តិហេតុមួយផ្សេងទៀតកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលកប៉ាល់ដឹកប្រេង១គ្រឿង ដោតទង់ជាតិរុស្ស៉ី បានអះអាងថា ស្ថិតក្រោមការវាយប្រហារដោយដ្រូន។

ក្នុងការអត្ថាធិប្បាយមួយកាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងថាមពលរបស់តួកគីយ៉េ លោក Alparslan Bayraktar បានលើកឡើងថា «សង្ឃឹមថា សង្រ្គាមដ៏អាក្រក់នេះនឹងចប់ ប៉ុន្តែនៅពេលនេះ យើងអំពាវនាវដល់ភាគីទាំងអស់ រួមទាំងរុស្ស៉ីនិងអ៊ុយក្រែន ចូរនាំគ្នាទុក​ហេដ្ឋារចនាសម្ព័ន្ធថាមពល នៅឱ្យឆ្ងាយពីសង្រ្គាមនេះ។ យើងត្រូវការរក្សាលំហូរថាមពលដោយមិនមានការរាំងស្ទះ។» ដោយលោក Bayraktar បានបន្ថែមថា ច្រកផ្គត់ផ្គង់ថាមពលដូចជា បណ្តាញបំពង់បង្ហូរប្រេង Caspian Pipeline Consortium ជាដើម គួរតែត្រូវបានរក្សា​ឱ្យមានសុវត្ថិភាព។

ទីក្រុងអង់ការ៉ា ដែលជាសមាជិក NATO បានរក្សាទំនាក់ទំនងល្អទាំងជាមួយទីក្រុងកៀវ និងជាមួយទីក្រុងមូស្គូ ប៉ុន្តែ​បាននិយាយថា ការវាយប្រហារលើកប៉ាល់ជាប់ពាក់ព័ន្ធជាមួយរុស្ស៉ី នៅក្បែរឆ្នេរតួកគីយ៉េ គឺជារឿងមិនអាចទទួលយកបានឡើយ ហើយបានព្រមានទៅភាគីទាំងពីរ និងបានលើកឡើងអំពីបញ្ហានេះ អំឡុងកិច្ចប្រជុំ NATO កាលពីថ្ងៃពុធ។ ពាក់ព័ន្ធការវាយប្រហារ​របស់ទីក្រុងកៀវ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានគំរាមកាត់ផ្តាច់ច្រកផ្លូវសមុទ្ររបស់អ៊ុយក្រែន ហើយបានព្រមានថា រុស្ស៉ីនឹងបង្កើនការវាយប្រហារកាន់តែខ្លាំង លើទីតាំងថាមពលនិងកប៉ាល់របស់អ៊ុយក្រែន។

គួរបញ្ជាក់ថា ការវាយប្រហាររបស់រុស្ស៉ីនិងអ៊ុយក្រែន បានធ្វើឱ្យថ្លៃធានារ៉ាប់រ៉ងនៃការដឹកជញ្ជូនតាមកប៉ាល់ នៅតំបន់សមុទ្រខ្មៅ កើនឡើងខ្ពស់ ហើយជំរុញឱ្យក្រុមហ៊ុនតួកគីយ៉េមួយចំនួន ផ្អាកធ្វើប្រតិបត្តិការដែលពាក់ព័ន្ធជាមួយរុស្ស៉ី ដោយសារតែក្តីបារម្ភអំពីសន្តិសុខ៕