អតីតមេក្រុមជនអន្ធពាលហៃទី ត្រូវបានកាត់ទោសជាប់ពន្ធនាគារមួយជីវិត សម្រាប់ការចាប់ពង្រត់អ្នកផ្សព្វផ្សាយសាសនាជនជាតិអាមេរិក (Video inside)

04-12-2025 15:58

(វ៉ាស៉ីនតោន)៖ អតីតមេក្រុមជនអន្ធពាល 400 Mawozo ដែលគេស្គាល់គ្រប់គ្នានៅហៃទី ត្រូវបានកាត់ទោសកាលពីថ្ងៃពុធសប្តាហ៍នេះ នៅក្នុងតុលាការសហរដ្ឋអាមេរិក ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទផ្តើមគំនិតចាប់ពង្រត់អ្នកផ្សព្វផ្សាយសាសនាអាមេរិក អំឡុងឆ្នាំ ២០២១។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ ២០២៥។

តាមការិយាល័យរដ្ឋអាជ្ញាប្រចាំរដ្ឋធានីវ៉ាស៉ីនតោន ជនឈ្មោះ Joly Germine ហៅ Yonyon អាយុ ៣៤ឆ្នាំ ត្រូវបានរកឃើញមានពិរុទ្ធនៅក្នុងខែឧសភា បន្ទាប់ពីសវនាការកាត់ទោសរយៈពេល ១០ថ្ងៃ ពាក់ព័ន្ធការគប់គិត ដើម្បីចាប់ចំណាប់ខ្មាំង និងចាប់ជំរិត ១៦ករណី រួមទាំងជនជាតិអាមេរិកម្នាក់យកលុយ។ Germine ដែលត្រូវឃុំខ្លួនតាំងពីខែឧសភា ឆ្នាំ ២០២២ ថ្មីៗនេះបានសារភាពកំហុស និងត្រូវបានកាត់ទោសជាប់ពន្ធនាគារ ៣៥ឆ្នាំ ពីបទជួយរត់ពន្ធអាវុធអាមេរិកទៅហៃទី បទល្មើសលាងលុយកខ្វក់ជាលុយបង់ទៅឱ្យក្រុមជនអន្ធពាល សម្រាប់លស់មនុស្សពីការរចាប់ពង្រត់ផ្សេងទៀត។ នៅក្រោមការកាត់ទោសកាលពីថ្ងៃពុធ Germine ក៏នឹងគ្មានសិទ្ធិទទួលបានការដោះលែង ដើម្បីត្រួតពិនិត្យណាមួយនោះដែរ។

ទោសអស់មួយជីវិតនេះ កើតចេញពីករណីដែល Germine បានធ្វើពេលកំពុងជាប់ពន្ធនាគារនៅហៃទី ក្នុងការរៀបចំការចាប់ពង្រត់ពលរដ្ឋអាមេរិក ១៦នាក់ រួមទាំងកុមារ ៥នាក់នៃអង្គការ Christian Aid Ministries មានមូលដ្ឋាននៅរដ្ឋ Ohio។ សមាជិក​ជនជាតិ​កាណាដា​ម្នាក់​ នៃ​ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនា Mennonite ក៏​ត្រូវ​បាន​​ចាប់យក​ទៅដែរ៕