សន្និសីទផ្សាព្វផ្សាយសៀវភៅ «ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន» ភាគទី៥ បកប្រែជាភាសាអង់គ្លេសបានប្រារព្ធធ្វើឡើង នៅក្រុងចូហានណេសប៊ឺកនៃអាហ្រិ្វកខាងត្បូង
04-12-2025 17:35
(ប៉េកាំង)៖ សន្និសីទផ្សាព្វផ្សាយសៀវភៅ《ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន》ភាគទី៥ បកប្រែជាភាសាអង់គ្លេស បានប្រារព្ធធ្វើឡើងនៅក្រុងចូហានណេសប៊ឺកនៃអាហ្រិ្វកខាងត្បូងនាថ្ងៃទី៣ ខែធ្នូ ដែលមានការចូលរួមពីឥស្សរជនចិន និងបរទេសចំនួនជាង២០០រូប។
ភ្ញៀវកិត្តិយសចិននិងបរទេសបានថ្លែងថា សៀវភៅ《ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន》ភាគទី៥បានបង្ហាញពីសមិទ្ធផលអភិវឌ្ឍន៍ដ៏ថ្មីបំផុត នៃគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ព្រមទាំងបានបង្ហាញជាប្រព័ន្ធនូវលក្ខណៈពិសេសដ៏លេចធ្លោ វិធីសាស្ត្រសម្រាប់អនុវត្តជាក់ស្តែងនិងសមិទ្ធផលដ៏ត្រចះត្រចង់ នៃការធ្វើទំនើបកម្មតាមបែបផែនចិន ដែលផ្តល់ជាពុទ្ធិនិងផែនការ ចិនដែលអាចរៀនសូត្របានដល់ការធ្វើទំនើបកម្ម របស់ប្រទេសសកលខាងត្បូង។
ចិននិងអាហ្រិ្វកខាងត្បូង គឺជាសមាជិកដ៏សំខាន់នៃប្រទេស BRICS ហើយក៏ជាកម្លាំងដ៏សំខាន់នៃប្រទេសសកលខាងត្បូងដែរ ភាគីទាំងពីរចិននិងអាហ្រិ្វកខាងត្បូង នឹងអនុវត្តជាក់ស្តែងនូវសកម្មភាពទាំង១០នៃភាពជាដៃគូ ដើម្បីជំរុញទំនើបកម្មរួម រវាងចិននិងអាហ្រិ្វកខាងត្បូង ព្រមនិងរួមគ្នាអនុវត្តជាក់ស្តែង នូវគំនិតផ្តួចផ្តើមសកលទាំង៤ ដើម្បីរួមចំណែកក្នុងការសម្រេចបាន នូវការនាំមុខក្នុងការស្តារនិងការអភិវឌ្ឍប្រទេសសកលខាងត្បូង ក៏ដូចជាការរួមគ្នាស្វែងរកទំនើបកម្មរវាងចិន និងអាហ្រិ្វកខាងត្បូងផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន




