អ៊ុយក្រែន អះអាងពីការវាយប្រហារ លើរោងចក្រគីមីដ៏ធំមួយរបស់រុស្ស៉ី (Video inside)
05-12-2025 11:50
(កៀវ)៖ យោធាអ៊ុយក្រែន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ថាកងកម្លាំងរបស់ខ្លួនបានវាយប្រហាររោងចក្រគីមីដ៏ធំមួយ ក្នុងតំបន់ Stavropol ភាគខាងត្បូងប្រទេសរុស្ស៉ី បណ្តាលឱ្យឆាបឆេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អគ្គសេនាធិការយោធា ដែលឱ្យដឹងតាមបណ្តាញតេក្រាម បានលើកឡើងថា រោងចក្រ Nevinnomyssky Azot ត្រូវបានវាយប្រហារ កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបន្ថែមថា រោងចក្រនេះផលិតគ្រឿងបន្លាស់សម្រាប់គ្រឿងផ្ទុះ។ វាជាការវាយប្រហារលើរោងចក្រមួយធំ ក្នុងចំណោមរោងចក្រធំៗរបស់រុស្ស៉ី។
ភ្លាមៗ មិនទាន់មានការអត្ថាធិប្បាយពីមន្រ្តីរុស្ស៉ីទេ ហើយ Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះ ដោយឯករាជ្យបានឡើយ៕





