* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមហ៊ុនរបស់ជប៉ុន Daikin Industries នៅប្រទេសថៃ ប្រកាសផ្អាកប្រតិបត្តិការ ក្រោយការចរចាបរាជ័យជាមួយសហជីព (Video inside)

05-12-2025 12:01

(បាងកក)៖ ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនត្រជាក់របស់ជប៉ុន Daikin Industries ប្រចាំប្រទេសថៃ បានប្រកាសផ្អាកប្រតិបត្តិការ ចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីមិនអាចឈានដល់កិច្ចព្រមព្រៀង ក្នុងការចរចា​​វិវាទការងារជាមួយសហជីព ពាក់ព័ន្ធប្រាក់​លើកទឹកចិត្តប្រចាំឆ្នាំ និងការ​ផ្តល់​អត្ថប្រយោជន៍នានាដល់បុគ្គលិក ដែលបម្រើការងារយូរឆ្នាំ។ នេះបើ​តាម​ការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥។

បញ្ហាវិវាទបានផ្តើមចេញពីសំណើរបស់ក្រុមហ៊ុន ក្នុងការផ្តល់ប្រាក់​សុទ្ធ​ចំនួន៤០ ០០០បាត ជំនួសឱ្យមាសទម្ងន់ ៣បាត (៤៦ក្រាម) សម្រាប់​បុគ្គលិកនានា ដែលធ្វើការឱ្យក្រុមហ៊ុន បានរយៈពេលលើស១០ឆ្នាំ។ ខាង​សហជីព បានបដិសេធចំពោះសំណើរបស់ក្រុមហ៊ុន ដោយចាត់ទុកវាជា ការ​កាត់បន្ថយអត្ថប្រយោជន៍របស់បុគ្គលិក ហើយជាការបំពានកិច្ច​សន្យា​កាងារ។

អំឡុងកិច្ចចរចាជុំទី១០ ក្រុមហ៊ុន Daikin បានស្នើផ្តល់ប្រាក់លើក​ទឹកចិត្ត​ប្រចាំឆ្នាំ ស្មើនឹងប្រាក់ខែចំនួន៦ខែរបស់បុគ្គលិក បូកជាមួយប្រាក់១២ ០០០បាត និង៤០ ០០០បាត ជំនួសឱ្យមាសទម្ងន់៣បាត សម្រាប់​បុគ្គលិក​ ដែលធ្វើការជាមួយក្រុមហ៊ុនអស់រយៈពេលលើស១០ឆ្នាំ។ តម្លៃមាសទម្ងន់​៣បាត ឬ៤៥ក្រាម គឺគិតតាមហាងឆេងបច្ចុប្បន្ន គឺស្មើនឹងជាង ៦០០០​ដុល្លារអាមេរិក ខណៈលុយ ៤០ ០០០បាត គឺស្មើជាង១២៥០ដុល្លារ​ប៉ុណ្ណោះ​។

គួរបញ្ជាក់ថា ក្នុងឆ្នាំសារពើពន្ធកន្លងទៅ ក្រុមហ៊ុន Daikin Industries រកប្រាក់ចំណេញបានរហូតដល់ ៥.៩ពាន់លានបាត។ ក្រុមហ៊ុនបាន​សង្កត់​ធ្ងន់ថា ការផ្អាកប្រតិបត្តិការនេះ គឺជាសកម្មភាពដែលត្រូវបានអនុញ្ញាត ក្រោម​ច្បាប់ការងាររបស់ប្រទេសថៃ ក្នុងករណីដែលមិនអាចឈានដល់​កិច្ច​ព្រម​ព្រៀង៕