* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វៀតណាម បន្តរងការវាយប្រហារពីទឹកជំនន់និងបំណាក់ដី បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ (Video inside)

05-12-2025 14:36

(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម នាថ្ងៃសុក្រនេះ បានរាយការណ៍ថា ប្រទេសវៀតណាម បានបន្តទទួលរងភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ដែលបានសម្លាប់មនុស្សយ៉ាងហោច២នាក់ រួមជាមួយបំណាក់ដីជាច្រើនកន្លែង ខណៈអាជ្ញាធរបានហៅឆ្នាំ២០២៥នេះ ថាជាឆ្នាំដែលកើតមានគ្រោះធម្មជាតិយ៉ាងខុសប្រក្រតីបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥។

តំបន់ចន្លោះភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម បានទទួលរងការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា អស់រយៈពេលជាច្រើនសប្តាហ៍ ដែលបានបណ្តាលឱ្យជន់លិច ផ្ទះសម្បែងប្រជាជនរាប់សែនខ្នង នៅតាមតំបន់ទេសចរណ៍ពេញនិយមជាប់បណ្តោយឆ្នេរ ព្រមទាំងបង្ក​គ្រោះបំណាក់ដីដ៏ប្រល័យៗ នៅតាមតំបន់ជម្រាលភ្នំ។

ប្រព័ន្ធផ្សព្វផ្សាយវៀតណាម Voice of Vietnam បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ ភ្លៀងធ្លាក់ខ្លាំងបានជន់លិចលំនៅដ្ឋាន​រាប់ពាន់ខ្នងថែមទៀត នៅខេត្ត Lam Dong និងបានឆក់យកជីវិតមនុស្សយ៉ាងហោច២នាក់។ ទន្ទឹមគ្នានោះ បំណាក់ដីចំនួន១៦កន្លែង បានវាយប្រហារខេត្តនេះ ធ្វើឱ្យខូចខាតផ្លូវថ្នល់និងស្ពាន ហើយបង្ខំឱ្យមានការជម្លៀសប្រជាជនចេញពីផ្ទះរាប់រយខ្នង។

ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រនេះ ទីភ្នាក់ងារឧតុនិយមវៀតណាម បានលើកឡើងថា ឆ្នាំនេះ គឺជាឆ្នាំចម្លែកបំផុតនៃគ្រោះធម្មជាតិ ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស។ ព្យុះសរុបចំនួន២១ព្យុះ ក្នុងនោះ១៥ព្យុះជាព្យុះទីហ្វុង បានបង្កផលប៉ះពាល់ចំពោះវៀតណាមក្នុង​ឆ្នាំ២០២៥ ដែលជាតួលេខខ្ពស់ជាងគេបង្អស់ គិតតាំងពីការកត់ត្រាទិន្នន័យ ចាប់ផ្តើមកាលពីឆ្នាំ១៩៦១។

គួរបញ្ជាក់ថា យោងតាមស្ថិតិរដ្ឋាភិបាលវៀតណាម ក្នុងឆ្នាំនេះ គ្រោះធម្មជាតិបានធ្វើឱ្យមនុស្សលើស ៤០០នាក់ ស្លាប់ឬបាត់ខ្លួន នៅប្រទេសវៀតណាម ហើយបង្កការខូចខាត គិតជាទឹកប្រាក់ច្រើនជាង៣.៦ពាន់លានដុល្លារ៕