* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ និងលោក ស៊ី ជីនពីង ចង់បានអ្វីពីកិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោន?
* Fresh Exclusive: ជម្លោះដូណាល់ ត្រាំ–សារព័ត៌មាន ក្តៅគគុកមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ៖ ហេតុអ្វីសេតវិមាន ហាមស្ថាប័នព័ត៌មានមួយចំនួន ខណៈបង្កើត «Trump TV» របស់ខ្លួន?
* សម្តេចតេជោ ហ៊ុន សែន ព្រមានលុបលេខទូរស័ព្ទពីបណ្តាញទំនាក់ទំនង បន្ទាប់ពីមានការរំខានសុំជំនួយហួសហេតុ
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ បន្តបេសកកម្មមកយកព័ត៌មានផ្ទាល់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសម្ភារបច្ចេកទេសជាច្រើន ដែលកម្លាំងសមត្ថកិច្ចដកហូតពីបទល្មើស Online Scams កាលពីពេលកន្លងទៅ
* អ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព បន្ដចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធជាមួយចេន ហ្ស៉ី
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ៉ីស្រាអែលកំណត់ថវិកាការពារជាតិ ចំនួន៣៤ពាន់លានដុល្លារ បើទោះបីមានបទឈប់បាញ់នៅហ្កាហ្សា (Video inside)

05-12-2025 15:15

(ហ៊្សេរុយសាឡិម)៖ ការិយាល័យរដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល នាថ្ងៃសុក្រនេះបានឱ្យដឹងថា កញ្ចប់ថវិកាការពារជាតិអ៉ីស្រាអែល សម្រាប់ឆ្នាំ២០២៦ ត្រូវបានកំណត់មានចំនួន ៣៤.៦៣ពាន់លានដុល្លារ លើសពីចំនួនដែលត្រូវបានកំណត់ ក្នុងសំណើព្រាងមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥។

រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានលើកឡើងថា យោធានឹងបន្តបំពេញតម្រូវការរបស់កងទ័ពអ៉ីស្រាអែល ហើយ​កាត់បន្ថយបន្ទុកលើក្រុមទាហានបម្រុង។ បើតាមការិយាល័យរបស់លោក លោក Katz បាននិយាយយ៉ាងដូច្នេះថា «យើង​នឹងបន្តធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹងកងកម្លាំងយោធា ហើយឆ្លើយតបយ៉ាងពេញលេញ ចំពោះតម្រូវការកងទ័ពយើង និង​​កាត់បន្ថយបន្ទុកលើទាហានបម្រុង ក្នុងគោលដៅធានាសន្តិភាពនៃរដ្ឋអ៉ីស្រាអែល នៅគ្រប់ជ្រុងទាំងអស់»

គួរបញ្ជាក់ថា សង្រ្គាមហ្កាហ្សា គឺជាសង្រ្គាមដ៏ថ្លៃមួយសម្រាប់អ៉ីស្រាអែល ដែលបានចំណាយថវិកា៣១ពាន់លានដុល្លារ កាលពីឆ្នាំ​២០២៤ ក្នុងជម្លោះយោធាជាមួយក្រុមហាម៉ាស និងជាមួយក្រុមហេសបូឡា នៅឯប្រទេសលីបង់។ ប៉ុន្តែតាំងពីពេលនោះមក អ៉ីស្រាអែលឥឡូវសម្រេចបាន កិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមសកម្មប្រយុទ្ធទាំងពីរហើយ។

រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល លោក Bezalel Smotrich បាននិយាយថា «យើងកំពុងកំណត់កញ្ចប់ថវិកាធំមួយ ដើម្បីបន្តពង្រឹងកងទ័ពយើងក្នុងឆ្នាំនេះ ប៉ុន្តែវាក៏អនុញ្ញាតឱ្យយើង​នាំប្រទេសអ៉ីស្រាអែលត្រឡប់ទៅរកគន្លងផ្លូវ នៃភាពរីកចម្រើននិងភាពធូរស្រាល សម្រាប់ពលរដ្ឋខ្លួនផងដែរ»