* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក Xi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សាជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង

05-12-2025 17:06

(ប៉េកាំង)៖ លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងបារាំង គឺជាប្រទេសធំដែលមានឯករាជ្យនិងស្វ័យភាព ដែលមានចក្ខុវិស័យវែងឆ្ងាយ និងមានទំនួលខុសត្រូវ ព្រមទាំងជាកម្លាំងប្រកបដោយលក្ខណៈស្ថាបនា សម្រាប់ជំរុញពិភពលោកពហុប៉ូល និងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់មនុស្សជាតិ។

ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសបារាំង ដោយផ្តោតជានិច្ចលើផលប្រយោជន៍ជាមូលដ្ឋាន របស់ប្រជាជននៃប្រទេសទាំងពីរ និងផលប្រយោជន៍រយៈពេលវែងរបស់សហគមន៍អន្តរជាតិ ប្រកាន់ខ្ជាប់នូវការសន្ទនា ដោយស្មើភាពគ្នា និងកិច្ចសហប្រតិបត្តិការនិងបើកចំហ សំដៅធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងបារាំងអាចឈានទៅមុខដោយកាន់តែនឹងនរ និងប្រសើរឡើងនៅក្នុងខណៈពេល ៦០ ឆ្នាំថ្មីមួយទៀត ដើម្បីបង្ហាញយ៉ាងពេញលេញនូវតម្លៃជាយុទ្ធសាស្ត្រ និងរួមចំណែកថ្មីក្នុងការជំរុញពិភពលោកពហុប៉ូលដែលមានសមភាព និងសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាប័ន្ន។

ជាការឆ្លើយតប លោក Macron បានថ្លែងថា ប្រទេសបារាំងយល់ស្របទាំងស្រុងជាមួយទស្សនៈរបស់លោកXi Jinpingប្រធានរដ្ឋចិន ស្តីពីការកែទម្រង់ និងធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចសកល និងការជំរុញសេដ្ឋកិច្ចសកលឱ្យកាន់តែមានតុល្យភាព។ ប្រទេសបារាំងមានឆន្ទៈក្នុងការពង្រឹងការសម្របសម្រួលជាមួយប្រទេសចិន រួមគ្នារ៉ាប់រងទំនួលខុសត្រូវជាប្រទេសមហាអំណាច ប្រកាន់ខ្ជាប់ពហុភាគីនិយម និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ការការពារជីវចម្រុះ និងការធ្វើអភិបាលកិច្ចលើបញ្ញាសិប្បនិម្មិតជាដើម ដើម្បីរួមចំណែកដល់សន្តិភាព និងវិបុលភាពពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន