ក្រសួងការបរទេសចិន ដាស់តឿនឱ្យសហរដ្ឋអាមេរិកត្រូវដោះស្រាយបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ដោយប្រុងប្រយ័ត្ន
05-12-2025 17:21
(ប៉េកាំង)៖ ទាក់ទិននឹងការណីដែលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើច្បាប់ដោយបង្គាប់ឱ្យវាយតម្លៃ តាមពេលកំណត់អំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ ព្រមទាំងស្វែងរកវិធានការធ្វើឱ្យស៊ីជម្រៅ នូវទំនាក់ទំនងមួយនេះ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំ កាលពីថ្ងៃទី៣ ខែធ្នូ ថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះ ការដែលសហរដ្ឋអាមេរិកធ្វើការប្រាស្រ័យទាក់ទងផ្លូវការ ជាមួយតំបន់តៃវ៉ាន់នៃប្រទេសចិននោះតាមទម្រង់ណាក្តី ចិនដាស់តឿនឱ្យសហរដ្ឋអាមេរិក ត្រូវដោះស្រាយបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ដោយប្រុងប្រយ័ត្ន កុំបញ្ជូលសញ្ញាខុសឆ្គងណាមួយ ចំពោះកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ។
លោក Lin Jian បានសង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ជាខ្សែបន្ទាត់ក្រហមទី១ ដែលមិនអាចបំពានបានរវាងទំនាក់ទំនងចិននិងអាមេរិក គោលនយោបាយចិនមួយគឺជាមូលដ្ឋានគ្រឹះ នៃនយោបាយនៃទំនាក់ទំនង ចិននិងអាមេរិក៕
វិទ្យុមិត្តភាពកម្ពុជាចិន




