លោកស្រី Peng liyuan និងលោកស្រី Brigitte Marie-Claude Trogneux ភរិយារបស់ប្រធានាធិបតីបារាំង អញ្ជើញទស្សនារោងមហោស្រពសិល្បៈប្រជាជនប៉េកាំង

05-12-2025 17:23

(ប៉េកាំង)៖ នាព្រឹកថ្ងៃទី៤ ខែធ្នូ លោកស្រី Peng Liyuan ភរិយារបស់លោកស៊ី ជីនភីងឞ្រធានរដ្ឋចិនជាមួយ លោកស្រី Brigitte Marie-Claude Trogneux ភរិយារបស់ប្រធានាធិបតីបារាំង ដែលបានអមដំណើរលោក Emmanuel Macron ប្រធានាធិបតីបារាំងមកកាន់ប្រទេសចិន ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនបានអញ្ជើញទៅទស្សនា រោងមហោស្រពសិល្បៈប្រជាជនប៉េកាំង។

លោកស្រី Peng Liyuan បានថ្លែងថា នៅពេលសិល្បករល្ខោនចិនគ្រប់ជំនាន់ធ្វើការច្នៃប្រឌិតខាងស្នាដៃសិល្បៈ តែងតែប្រកាន់ខ្ជាប់ការផ្សព្វផ្សាយ និងបន្តវេនវប្បធម៌ប្រពៃណីដ៏ល្អផូរផង់នៃប្រជាជាតិចិន និងយកចិត្តទុកដាក់លើ ការរៀនសូត្រពីវិធីសាស្ត្រ ដែលមានផលប្រយោជន៍របស់ល្ខោនបរទេស ដើម្បីជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍនតាមបែបវានុវត្តន៍។ ចិននិងបារាំង សុទ្ធតែជាប្រទេសធំខាងវប្បធម៌ សង្ឃឹមថាសិល្បករនៃប្រទេសទាំងពីរអាចបង្កើនការផ្លាស់ប្តូរ ដើម្បីផលិតស្នាដៃសិលប្បៈកាន់តែល្អៗ កាន់តែច្រើន។

លោកស្រី Brigitte Marie-Claude Trogneux បានថ្លែងអំណរគុណចំពោះការរៀបចំចាត់ចែងយ៉ាងផ្ចិតផ្ចង់របស់លោកស្រី Peng Liyuan និងបានវាយតម្លៃខ្ពស់ចំពោះសិល្បៈល្ខោនចិន ព្រមនិងថ្លែងថា លោកស្រីរីករាយ ជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាំងពីរបារាំងនិងចិន ក៏ដូចជាការយល់ដឹងពីគ្នា និងភាពស្អិតល្មួតរវាងប្រជាជននៃប្រទេសទាំងពីរ៕