* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កាណាដា ដកទណ្ឌកម្មលើប្រទេសស៉ីរី តាមសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត (Video inside)

06-12-2025 10:48

(អូតាវ៉ា)៖ ប្រទេសកាណាដា នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅកាណាដា) បានសម្រេចដកប្រទេសស៉ីរី ចេញពីបញ្ជីរបស់ខ្លួននៃរដ្ឋដែលគាំទ្រភេរវកម្ម ហើយលុបចោលការចាត់ថ្នាក់ ក្រុម Hayat Tahrir al-Sham's (HTS) ជាអង្គការភេរវករ ដែលនេះ​គឺជាការចូលរួមជាមួយប្រទេសដទៃទៀត ដើម្បីបន្ធូរបន្ថយទណ្ឌកម្មលើទីក្រុងដាម៉ាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥។

ការសម្រេចដូចខាងលើ គឺបន្ទាប់ពីក្រុម HTS បានដឹកនាំកងកម្លាំងឧទ្ទាមនៅស៉ីរី ផ្តួលរំលំអតីតប្រធានាធិបតី លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤ ហើយឡើងគ្រប់គ្រងប្រទេស។ ក្រសួងការបរទេសកាណាដា បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «សេចក្តីសម្រេចនេះ គឺស្របតាមការសម្រេចចិត្តនាពេលថ្មីៗនេះ ដោយសម្ព័ន្ធមិត្តរបស់យើង រួមមានទាំងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហើយវាកើតមានឡើង ក្រោយកិច្ចប្រឹងប្រែងពីសំណាក់​រដ្ឋាភិបាលអន្តរកាលរបស់ស៉ីរី ក្នុងការកសាងស្ថិរភាពក្នុងប្រទេសឡើងវិញ»។

គួរបញ្ជាក់ថា កាណាដាបានកត់ឈ្មោះស៉ីរីចូលបញ្ជីរដ្ឋគាំទ្រភេរវកម្ម កាលពីឆ្នាំ២០១២ នៅពេលដែលការបង្រ្កាបយ៉ាងសាហាវរបស់​លោក Assad លើចលនាបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ បានរុញច្រានប្រទេសឱ្យធ្លាក់ចូលសង្រ្គាមស៉ីវិល។ ក្រុម HTS ត្រូវបានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយ ដោយសារតែការជាប់ពាក់ព័ន្ធជាមួយ ក្រុមភេរវករ Al-Qaeda ប៉ុន្តែប្រទេសលោកខាងលិចមួយចំនួន បានចាប់ផ្តើមដកក្រុមនេះចេញពីបញ្ជីខ្មៅវិញ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យប្រសើរ ជាមួយរដ្ឋាភិបាល​និងប្រធានាធិបតីស៉ីរីថ្មី ដែលជាអតីតជនសកម្មប្រយុទ្ធ​លោក Ahmed al-Sharaa៕