* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាមេរិកនិងអ៊ុយក្រែន នឹងបន្តកិច្ចពិភាក្សាសម្រាប់ថ្ងៃទី៣ ហើយឯកភាពគ្នាថា ភាពរីកចម្រើនជាក់ស្តែងក្នុងកិច្ចចរចាសន្តិភាព គឺអាស្រ័យលើរុស្ស៉ី (Video inside)

06-12-2025 12:10

(អាមេរិក)៖ ក្រុមអ្នកចរចារបស់អ៊ុយក្រែន និងក្រុមបេសកជនរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នាថ្ងៃសៅរ៍នេះ (ពេលវេលានៅអាមេរិក) នឹងបន្តកិច្ចពិភាក្សាថ្ងៃទី៣ នៅទីក្រុង Miami នៃសហរដ្ឋអាមេរិក ហើយពួកគេបានឯកភាពគ្នាថា វឌ្ឍនភាពជាក់ស្តែងក្នុងការប្រឹងប្រែងស្វែងរកកិច្ចព្រមព្រៀងសន្តិភាព គឺអាស្រ័យទៅលើរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃសុក្រ បេសកជនពិសេសអាមេរិក លោក Steve Witkoff បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា «ភាគីទាំងពីរបានយល់ស្របថា វឌ្ឍនភាពពិតប្រាកដ ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងណាមួយ គឺអាស្រ័យទៅលើឆន្ទៈរបស់រុស្ស៉ី ក្នុងការបង្ហាញការប្តេជ្ញាឱ្យប្រាកដប្រជា ចំពោះសន្តិភាពឋិតថេរយូរអង្វែង ក្នុងនោះរួមមានជំហានដើម្បីបន្ធូរបន្ថយភាពតានតឹង និងបញ្ឈប់ការសម្លាប់មនុស្ស»។

គួរបញ្ជាក់ថា រយៈពេល២ថ្ងៃមកនេះ លោក Witkoff និងកូនប្រសាលោក ត្រាំ លោក Jared Kushner បានជួបជជែកគ្នាជាមួយក្រុមមន្រ្តីចរចារបស់អ៊ុយក្រែន ហើយភាគីទាំងពីរបានអះអាងថា កិច្ចពិភាក្សាមានភាពស្ថាបនា និងទទួលបានវឌ្ឍនភាពឆ្ពោះទៅរក​ផ្លូវដែលអាចជឿជាក់បានមួយ សម្រាប់សន្តិភាពដែលមានយុត្តិធម៌ និងឋិតថេរនៅអ៊ុយក្រែន។ វាគឺជាជំនួបលើកទី៦រវាងភាគីទាំងពីរ ក្នុងរយៈពេល​២សប្តាហ៍ ហើយកើតឡើង បន្ទាប់ពីលោក Witkoff និងលោក Kushner បានទៅជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដល់ទីក្រុងមូស្គូ ក្នុងសប្តាហ៍នេះ៕