* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋបាលលោក ត្រាំ បង្ហាញយុទ្ធសាស្រ្ត ដើម្បីទប់ស្កាត់ជម្លោះជាមួយចិន ជុំវិញបញ្ហាតៃវ៉ាន់ (Video inside)

06-12-2025 13:52

(វ៉ាស៉ីនតោន)៖ ផែនការយុទ្ធសាស្រ្តថ្មីមួយរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ មានគោលដៅ​ទប់ស្កាត់ការផ្ទុះជម្លោះជាមួយចិន ជុំវិញបញ្ហាតៃវ៉ាន់ក៏ដូចជាសមុទ្រចិនខាងត្បូង តាមរយៈការបង្កើនអំណាចយោធារបស់អាមេរិក និង​សម្ព័ន្ធមិត្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥។

រដ្ឋបាលរបស់លោក ត្រាំ បានបង្ហាញចេញវិធីសាស្រ្តឆ្លើយតបរបស់ខ្លួន ចំពោះបញ្ហាតៃវ៉ាន់ដែលជាបញ្ហាការទូតដ៏រសើបបំផុតមួយនៅលើពិភពលោក ក្នុងឯកសារយុទ្ធសាស្រ្តសន្តិសុខជាតិផ្លូវការ ដែលចេញផ្សាយកាលពីថ្ងៃសុក្រ។ វាកើតឡើងចំពេលដែល ទីក្រុងប៉េកាំងបង្កើនសម្ពាធលើតៃវ៉ាន់និងជប៉ុន ដោយដាក់ពង្រាយនាវាយោធាយ៉ាងច្រើនសម្បើម នៅពាសពេញដែនទឹកតំបន់អាស៉ីបូព៌ាក្នុងសប្តាហ៍នេះ ដែលជាការដំឡើងសាច់ដុំធំបំផុត គិតមកទល់បច្ចុប្បន្ន។

ឯកសារខាងលើបានលើកឡើងយ៉ាងដូច្នេះថា «ការទប់ស្កាត់ជម្លោះជុំវិញបញ្ហាតៃវ៉ាន់ ដែលប្រសើរបំផុតតាមរយៈការបង្កើនអំណាចយោធាលើសលប់ គឺជាអាទិភាពមួយ។ យើងនឹងកសាងអំណាចយោធា ដែលអាចរារាំងការរំលោភបំពានគ្រប់ទីកន្លែង នៅតំបន់លាតសន្ធឹងពីជប៉ុន រហូតដល់អាស៉ីអាគ្នេយ៍។ ប៉ុន្តែយោធាអាមេរិក មិនអាច ហើយក៏មិនគួរត្រូវធ្វើបែបនោះ តែម្នាក់ឯងឡើយ។ សម្ព័ន្ធមិត្តរបស់យើង ចាំបាច់ត្រូវតែបង្កើនការចូលរួមចំណែក ហើយ​សំខាន់បំផុតនោះ គឺចំណាយឱ្យច្រើនខ្លាំងមុន សម្រាប់កិច្ចប្រឹងប្រែងការពារខ្លួនរួមគ្នា។ ប្រការនេះនឹងពង្រឹងសមត្ថភាពរបស់​អាមេរិក ព្រមទាំងសម្ព័ន្ធមិត្ត ក្នុងការទប់ស្កាត់ការប៉ុនប៉ងណាមួយ ដែលចង់ដណ្តើមកាន់កាប់តៃវ៉ាន់ ឬជំហានណាមួយផ្សេងទៀត ដែលអាចធ្វើឱ្យការការពារដែនកោះនោះ ជារឿងមិនអាចទៅរួច»។

គួរបញ្ជាក់ថា ដោយចង់ស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង លោក ត្រាំ ហាក់បានចៀសវាង​និយាយចំៗ អំពីរបៀបដែលរូបលោកនឹងឆ្លើយតប ចំពោះការកើនឡើងនៃភាពតានតឹងជុំវិញតៃវ៉ាន់។ វាផ្ទុយពីអតីតប្រធានាធិបតី លោក ចូ​ បៃដិន ដែលអំឡុងពេលកាន់អំណាចឆ្នាំ២០២១-២០២៥ ធ្លាប់បានលើកឡើងជាច្រើនដងថា អាមេរិកនឹងចូលការពារ​តៃវ៉ាន់ ប្រសិនបើចិនវាយលុក។ កាលពីខែមុន នៅពេលនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានធ្វើឱ្យចិនខឹងសម្បារជាខ្លាំង ដោយនិយាយថា ជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធា ក្នុងករណីចិនវាយតៃវ៉ាន់ លោក ត្រាំ ត្រូវគេរាយការណ៍ថា បានប្រាប់ឱ្យលោកស្រី កុំបង្កើនកម្តៅថែមទៀត ក្នុងជម្លោះជាមួយចិន។

យ៉ាងណាមិញ លោក ត្រាំ ទើបតែបានចុះហត្ថលេខាលើច្បាប់អាមេរិកមួយ ដែលតម្រូវឱ្យរដ្ឋបាលលោក ពិនិត្យជាប្រចាំទៅលើ​របៀបដែលខ្លួនធ្វើប្រាស្រ័យទាក់ទងជាមួយទីក្រុងតៃប៉ិ។ មិនតែប៉ុណ្ណោះ រដ្ឋបាលលោកក៏បានអនុម័តផងដែរ នូវការលក់គ្រឿងបន្លាស់យន្តហោះចម្បាំង និងយន្តហោះយោធាផ្សេងទៀតឱ្យទៅកោះតៃវ៉ាន់ ក្នុងតម្លៃ៣៣០លានដុល្លារ។ ទាំងនេះត្រូវបានទីក្រុងតៃប៉ិកមើលឃើញថា ជាសញ្ញានៃការគាំទ្រ។ ទន្ទឹមគ្នា លោក ត្រាំ បានជំរុញឱ្យ​ជប៉ុន​និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្ត២ដ៏សំខាន់នៅក្នុងតំបន់ ប្រឹងប្រែងបង្កើនការចំណាយលើវិស័យយោធា៕