* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការស្ទង់មតិនៃ CGTN៖ មិនត្រូវការអ្វីដែលហៅថា «ជំហររបស់ជប៉ុនមិនមានការប្រែប្រួល» នោះទេ តែត្រូវការចម្លើយដ៏ជាក់លាក់

06-12-2025 17:09

(ប៉េកាំង)៖ កាលពីថ្ងៃទី៤ ខែធ្នូ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនគ្រាន់តែលើកឡើងតែប៉ុណ្ណោះថា ជំហរជាមូលដ្ឋានរបស់ជប៉ុនក្នុងបញ្ហាតៃវ៉ាន់ ក៏ដូចជាការពិពណ៌នាក្នុង《សេចក្តីថ្លែងការណ៍រួមរវាងចិននិងជប៉ុន》ឆ្នាំ១៩៧២ ពោលគឺជំហររបស់ជប៉ុន មិនមានការប្រែប្រួលនោះទេ។ ប្រឈមនឹងបញ្ហាជាគោលការណ៍ ដែលបានកត់ត្រាយ៉ាងច្បាស់លាស់ក្នុងឯកសារប្រវត្តិសាស្រ្ត និងការចាទសួរជាច្រើនលើករបស់ភាគីចិននាពេលថ្មីៗនេះ ព្រមទាំងមានការរិះគន់ទាំងក្នុងប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ លោកស្រី SanaeTakaichi នៅតែប្រើពាក្យថា“ជំហររបស់ជប៉ុនមិនមានការប្រែប្រួលនោះទេ”មកបន្លប់ ភាគីចិនមិនអាចទទួលយកបានទេ។ ឥរិយាបថរបស់ភាគីចិនគឺជាក់លាក់ណាស់ ពោលគឺភាគីចិនដាស់តឿនឱ្យភាគីជប៉ុន ពិនិត្យឡើងវិញនិងកែតម្រូវកំហុសរបស់ខ្លួនដោយពិតប្រាកដ និងដកពាក្យសម្តីដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi វិញ។

សូមបញ្ជាក់ថា តាមការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកលេងអ៊ីនធឺណិតទូទាំងពិភពលោក បានឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ ៩១,៤ភាគរយ បានរិះគន់ចំពោះការនិយាយបន្លប់ម្តងហើយម្តងទៀត និងការនិយាយផ្សេងធ្វើផ្សេងរបស់ភាគីជប៉ុន លើបញ្ហាដែលទាក់ទិននឹងតៃវ៉ាន់ គោលនយោបាយ “ការការពារខ្លន” និងចេតនានៃសកម្មភាពយោធាជាដើម ហើយអំពាវនាវដល់ភាគីជប៉ុនឱ្យអនុវត្តជាក់ស្តែង នូវកាតព្វកិច្ចជាប្រទេស ដែលទទួលបរាជ័យក្នុងសង្គ្រាមលោកលើកទី២ និងបំពេញកិច្ចសន្យារបស់ខ្លួន ចំពោះប្រទេសចិននិងសហគមន៍អន្តរជាតិ ដោយការអនុវត្តជាក់ស្តែង៕

វិទ្យុមិត្តភាពកម្ពុជាចិន