ការប៉ះទង្គិចគ្នាថ្មី តាមព្រំដែនប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ផ្តាច់ជីវិតមនុស្ស ៥នាក់ (Video inside)
06-12-2025 18:37
(កាប៊ុល)៖ ក្រុមមន្ត្រីនៃប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានឱ្យដឹងថា មានការបាញ់ប្រហារដាក់គ្នាតាមព្រំដែនរបស់ពួកគេ នាថ្ងៃសុក្រសប្តាហ៍នេះ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ ចំពោះមុខភាពតានតឹងកាន់តែខ្លាំងក្រោយការចរចារសន្តិភាពបរាជ័យកាលពីចុងសប្តាហ៍មុន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ ២០២៥។
អ្នកនាំពាក្យក្រុមតាលីបង់អាហ្វហ្គានីស្ថាន លោក Zabihullah Mujahid បាននិយាយថា កងកម្លាំងប៉ាគីស្ថានបានបើកការវាយប្រហារនៅក្នុងស្រុក Spin Boldak ខេត្ត Kandahar។ មន្រ្តីម្នាក់ទៀតប្រាប់ Reuters ថាការបាញ់ផ្លោងដោយប៉ាគីស្ថានបានសម្លាប់មនុស្ស ៥នាក់រួមទាំងសមាជិកតាលីបង់ម្នាក់។
ដោយឡែក អ្នកនាំពាក្យនាយករដ្ឋមន្ត្រីប៉ាគីស្ថាននិយាយថា កងកម្លាំងអាហ្វហ្គានីស្ថាន បានអនុវត្តការបាញ់ទាំងដែលគ្មានការបង្កហេតុ នៅព្រំដែន Chaman។ លោក Mosharraf Zaidi បញ្ជាក់ថា ប៉ាគីស្ថាននៅតែប្រុងប្រយ័ត្ន ហេីយប្តេជ្ញាការពារបូរណភាពទឹកដី និងសុវត្ថិភាពពលរដ្ឋ។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាបានកើតឡើងជិតមួយសប្តាហ៍ បន្ទាប់ពីកិច្ចចរចាសន្តិភាពថ្មីរវាងប្រទេសជិតខាងអាស៉ីខាងត្បូងទាងពីរ បានបញ្ចប់ទៅដោយគ្មានដំណោះស្រាយ ទោះជាយល់ព្រមបន្តបទឈប់បាញ់ដ៏ផុយស្រួយក៏ដោយ៕




