* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា
* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* ឯកអគ្គរដ្ឋទូតរុស្ស៉ី ចាត់ទុកវត្តមាននាវាហ្វឹកហ្វឺនរុស្ស៉ី PEREKOP នៅកម្ពុជា បង្ហាញកាន់តែច្បាស់ពីចំណងមិត្តភាពកម្ពុជា-រុស្ស៉ី ពិសេសវិស័យកងទ័ព
* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ភ្លេីងឆេះព្រៃក្នុងរដ្ឋ New South Wales ប្រទេសអូស្រ្តាលី ជំរុញឱ្យប្រជាជនភៀសខ្លួនចេញពីផ្ទះសម្បែង (Video inside)

06-12-2025 22:44

(ស៉ីដនី)៖ អាជ្ញាធរអូស្រ្តាលី បានណែនាំឱ្យអ្នកស្រុកជម្លៀសខ្លួន ដោយសារតែភ្លើងឆេះព្រៃនៅរដ្ឋ New South Wales និងកំពុងរាលដាលពាសពេញផ្ទៃដីរាប់សិបហិកតា នាថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ ២០២៥។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

New South Wales ជារដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសអូស្រ្តាលី ។ ការប្រកាសអាសន្នត្រូវបានដាក់ចេញសម្រាប់តំបន់ Phegans Bay និង Woy Woy នៃឆ្នេរសមុទ្រភាគកណ្តាលរបស់រដ្ឋ ដែលមានប្រជាជនច្រើនជាង ៣៥០ ០០០នាក់ ចម្ងាយប្រហែល ៤៥គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានីស៉ីដនី។

បេីតាមអាជ្ញាធរ មានភ្លើងឆេះព្រៃជាង ៥០កន្លែងទូទាំងរដ្ឋ គិតត្រឹមល្ងាចថ្ងៃសៅរ៍ រួមទាំងនៅតំបន់ Upper Hunter ដែលស្ថិតក្រោមកម្រិតអាសន្នខ្ពស់ ដោយភ្លេីងបានឆេះអស់ជិត ១០ ០០០ហិកតា។ សារព័ត៌មាន Australian Broadcasting Corp រាយការណ៍ថា ផ្ទះចំនួន ១៦ខ្នងត្រូវបាត់បង់ក្នុងភ្លើងឆេះព្រៃ ដែលរាលដាលពេញតំបន់។

ការិយាល័យឧតុនិយមជូនដំណឹងថា រលកកំដៅនាថ្ងៃសៅរ៍ក្នុងរដ្ឋ New South Wales ជាមួយសីតុណ្ហភាព ៤២អង្សាសេ កាន់តែបង្កេីនហានិភ័យនៃគ្រោះអគ្គីភ័យ។ នាយករដ្ឋមន្ត្រី លោក Anthony Albanese បានអំពាវឱ្យពលរដ្ឋជួយគ្នាទៅវិញទៅមក និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ៕