* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក អានុទីន រំលាយសភា និងរឿងភាគនយោបាយដដែលៗរបស់ថៃ

12-12-2025 18:19

(បាងកក)៖ ប្រទេសថៃនឹងត្រូវរៀបចំការបោះឆ្នោតមុនអាណត្តិមួយ បន្ទាប់ពីសំណើសុំំរំលាយសភារបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ទទួលបានការយល់ព្រមពីព្រះមហាក្សត្រថៃ នៅថ្ងៃសុក្រ ទី១២ ខែធ្នូ ខណៈជម្លោះព្រំដែនជាមួយកម្ពុជានៅតែបន្ត ហើយរដ្ឋាភិបាលរបស់លោកត្រូវចាត់វិធានការបង្ការជាមុន សំដៅទប់ស្កាត់ញតិ្តបោះឆ្នោតដកសេចក្ដីទុកចិត្តរបស់គណបក្សប្រឆាំង។ លោក Anutin កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ បានប្រកាសថាលោកសម្រេចចិត្តប្រគល់អំណាច ទៅឱ្យប្រជាជន ហើយព្រះមហាក្សត្របានអនុម័តយល់ព្រមលើញត្តិទាមទាររំលាយសភារបស់លោក ដែលនេះជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកការរៀបចំការបោះឆ្នោតអាចនៅចុងខែមករា ឬដើមខែកុម្ភៈឆ្នាំក្រោយ។

ហ្គេមដែលលោក Anutin កំពុងលេងកើតឡើងចំពេលជម្លោះប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែនរវាងកម្ពុជា និងថៃ បានឈានចូលដល់ថ្ងៃទី៥។ កាលពីថ្ងៃព្រហស្បតិ៍ផងដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែល បានធ្វើអន្តរាគមន៍បញ្ឈប់សង្រ្គាមម្ដងរួចមកហើយកាលពីខែកក្កដា បានបញ្ជាក់ឡើងវិញថារូបលោកនឹងហៅទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ ដើម្បីបញ្ចប់ជម្លោះ។

* រឿងភាគនយោបាយដដែលៗ

ការសម្រេចចិត្តរបស់លោក Anutin ក្នុងការរំលាយសភាធ្វើឡើងមិនទាន់គ្រប់១០០ថ្ងៃផង ក្រោយរូបលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលសំឡេងភាគតិច និងចំពេលរឿងភាគនយោបាយដដែលៗ បានកើតឡើង នៅក្នុងរដ្ឋសភាថៃ ដែលបានជំរុញឱ្យមានការរំពឹងថាគណបក្សប្រជាជនដែលជាបក្សប្រឆាំងធំបំផុតក្នុងរដ្ឋសភា អាចនឹងដាក់ញត្តិទាមទារឱ្យរៀបចំការបោះឆ្នោតដកសេចក្ដីទុកចិត្តប្រឆាំងនឹងរូបលោក។ ការបោះឆ្នោតសកលមុនអាណត្តិ ដែលនឹងត្រូវធ្វើឡើងក្នុងពេលពី ៤៥ ដល់៦០ថ្ងៃ ក៏បាន និងកំពុងបង្កើនលទ្ធភាពនៃការផ្ទុះឡើងនូវភាពចលាចលនយោបាយនៅក្នុងប្រទេសថៃ ជាប្រទេសមួយដែលរដ្ឋាភិបាលជាប់ឆ្នោត និងគណបក្សនយោបាយជាច្រើនត្រូវបាន បណ្ដេញចេញពីអំណាចតាមរយៈរដ្ឋប្រហារ និងសាលក្រមតុលាការ ក្នុងពេលជាង២ទសវត្សរ៍មកនេះ។ លោក Anutin ត្រូវបានរដ្ឋសភាថៃជ្រើសតាំងជានាយករដ្ឋមន្ត្រីកាលពីខែកញ្ញា បន្ទាប់ពីតុលាការកំពូលចេញសាលក្រម ដកលោកស្រី Paetongtarn Shinawatra ពីតំណែងជានាយករដ្ឋមន្ត្រី។ ការឡើងកាន់អំណាចរបស់លោក Anutin ទៀតសោតអាចធ្វើទៅបាន គឺដោយសារតែមានការគាំទ្រពីគណបក្សប្រជាជន ក្រោមលក្ខខណ្ឌដំណើរការ នីតិវិធីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងរំលាយសភាដែលដំបូងឡើយគ្រោងនឹងធ្វើនៅខែមករា ឆ្នាំ២០២៦។

ប៉ុន្តែ ការប្រេះឆាគ្នារវាងគណបក្សទាំង២បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ជុំវិញការបោះឆ្នោតលើនីតិវិធីធ្វើវិសោធនកម្មរដ្ឋធម្មនុញ។ មេដឹកនាំគណបក្សប្រឆាំង លោក Natthaphong Ruengpanyawut បាននិយាយថា គណបក្សរបស់លោក Anutin បានក្បត់ពាក្យសន្យាដែលមាននៅក្នុងកិច្ចព្រមព្រៀងរវាងគណបក្សទាំង២ ខណៈអ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថាញត្តិដកសេចក្ដីទុកចិត្តកំពុងត្រូវបានគ្រោងទុក។

* បញ្ហាប្រឈមក្នុងការបោះឆ្នោតសម្រាប់លោក Anutin

លោក Anutin ដែលជាអ្នកនយោបាយឱកាសនិយមម្នាក់ និងជានាយករដ្ឋមន្ត្រីទី៣របស់ថៃ ក្នុងពេល២ឆ្នាំមកនេះ កំពុងប្រឈមនឹងការតស៊ូដ៏លំបាកមួយដើម្បីអាចជាប់ឆ្នោតជានាយករដ្ឋមន្ត្រីម្ដងទៀត ខណៈការស្ទង់មតិបានបង្ហាញថា គណបក្សប្រជាជនគឺជាគណបក្សមានប្រជាប្រិយភាពជាងគេបំផុតនៅក្នុងប្រទេសថៃ។ គណបក្សឆ្ពោះទៅមុខដែលជាគណបក្សដើមរបស់គណបក្សប្រជាជនបានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២៣ ប៉ុន្តែត្រូវបានរារាំងមិនឱ្យ បង្កើតរដ្ឋាភិបាលដោយក្រុមសមាជិកសភាជាមួយសម្ព័ន្ធមិត្តរបស់យោធា និងមានភក្ដីភាពចំពោះព្រះមហាក្សត្រថៃ។ លោក Anutin កាលពីថ្ងៃសុក្រ ទី១២ ខែធ្នូ បានប្រាប់ក្រុមអ្នកសារព័ត៌មានថាការសម្រេចចិត្តរបស់លោកក្នុង ការរំលាយសភា នឹងមិនប៉ះពាល់ដល់ប្រតិបត្តិការរបស់យោធាថៃក្នុងជម្លោះជាមួយកម្ពុជានោះទេ ហើយអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat ថែមទាំងប្រាប់ Nation TV ទៀតផងថារដ្ឋាភិបាលចាំផ្ទះរបស់លោក Anutin មានសិទ្ធិអំណាចពេញលេញ៕