* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វិមានក្រឹមឡាំង៖ បទឈប់បាញ់អាចធ្វើទៅបាន លុះត្រាតែអ៊ុយក្រែនដកទ័ពចេញពីតំបន់ដុនបាសទាំងមូល

12-12-2025 19:09

(មូស្គូ)៖ ជំនួយការនយោបាយការបរទេសវិមានក្រឹមឡាំង លោក យូរី អ៊ូសាកូវ (Yury Ushakov) បានប្រកាសនៅថ្ងៃសុក្រនេះថា បទឈប់បាញ់នៅអ៊ុយក្រែនអាចកើតឡើងបាន លុះត្រាតែកងកម្លាំងរបស់ទីក្រុងកៀវយល់ព្រមដកខ្លួនចេញពីតំបន់ដុនបាស (Donbas) ទាំងមូល។ នេះបើតាមការដកស្រង់ការផ្សាយដោយកាសែតរុស្ស៊ី Kommersant។

លោក អ៊ូសាកូវ បានព្រមានថា «បទឈប់បាញ់អាចកើតឡើងបានបន្ទាប់ពីការដកកងទ័ពអ៊ុយក្រែន...ប្រសិនបើមិនតាមរយៈការចរចាទេ នោះទឹកដីនេះនឹងស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់សហព័ន្ធរុស្ស៊ីដោយមធ្យោបាយយោធា»។

ទោះជាយ៉ាងណា លោកបានបង្ហើបពីលទ្ធភាពនៃដំណោះស្រាយមួយ ដោយលើកឡើងថា នៅក្រោមផែនការសន្តិភាព តំបន់ដុនបាសដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន អាចនឹងមិនមានវត្តមានកងទ័ពរុស្ស៊ី ឬអ៊ុយក្រែននោះទេ ប៉ុន្តែនឹងត្រូវជំនួសដោយកងឆ្មាំជាតិរុស្ស៊ី (Rosgvardiya) និងប៉ូលិស ដើម្បីរក្សាសណ្តាប់ធ្នាប់។

គួរបញ្ជាក់ថា ឆ្មាំជាតិរុស្ស៊ីគឺជាកងកម្លាំងផ្ទៃក្នុងដែលមានចំនួនប្រហែល ៤សែននាក់ ហើយត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងរថក្រោះ និងកាំភ្លើងធំផងដែរ។ បច្ចុប្បន្ន រុស្ស៊ីគ្រប់គ្រងតំបន់លូហានស្គ៍ទាំងមូល និងប្រហែល ៨០% នៃតំបន់ដូណែតស្គ៍៕