* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាមេរិក៖ ផ្ទុះករណីបាញ់ប្រហារក្នុងសាកលវិទ្យាល័យនៅរដ្ឋ Rhode Island សម្លាប់មនុស្ស២នាក់ និងបង្កឱ្យរបួសធ្ងន់៨នាក់ (Video inside)

14-12-2025 10:04

(វ៉ាស៉ីនតោន)៖ នាថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ករណីបាញ់ប្រហារមួយបានកើតឡើង នៅសាកលវិទ្យាល័យ Brown University ក្នុងទីក្រុង Providence រដ្ឋ Rhode Island នៃសហរដ្ឋអាមេរិក ហើយបានបណ្តាលឱ្យមនុស្ស២នាក់ បាត់បង់ជីវិត និង៨នាក់ផ្សេងទៀតរងរបួសធ្ងន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ផ្លូវនានាជុំវិញសាកលវិទ្យាល័យត្រូវបានបិទ ខណៈអាជ្ញាធរអាមេរិក បានរឹតបន្តឹងសន្តិសុខនៅជុំវិញទីក្រុង ស្របពេលដែលពួកគេ កំពុងតាមប្រមាញ់ខ្មាន់កាំភ្លើង ដែលបានរត់គេចខ្លួន ក្រោយធ្វើសកម្មភាពបាញ់ប្រហារ នៅអគារសិក្សាជំនាញវិស្វកម្ម Barus & Holley របស់សាកលវិទ្យាល័យ Brown ជាទីដែលការប្រឡងកំពុងតែប្រព្រឹត្តទៅនាពេលនោះ។

គួរបញ្ជាក់ថា បើប្រៀបធៀបជាមួយប្រទេសជាច្រើនផ្សេងទៀត ករណីបាញ់ប្រហារទ្រង់ទ្រាយធំនៅតាមសាលារៀន កន្លែងធ្វើការ និង​កន្លែងគោរពប្រតិបត្តិសាសនា គឺជារឿងកើតមានឡើងយ៉ាងញឹកញាប់នៅក្នុងសហរដ្ឋអាមេរិក ដែលជាប្រទេសមានច្បាប់កាន់កាប់កាំភ្លើងដ៏ធូររលុងបំផុតមួយ នៅក្នុងចំណោមប្រទេសអភិវឌ្ឍន៍។

អង្គការ Gun Violence Archive បានកំណត់និយមន័យការបាញ់ប្រហារទ្រង់ទ្រាយធំថា គឺជាករណីទាំងឡាយណា ដែលមានជនរងគ្រោះចាប់ពី៤នាក់ឡើងទៅ រងការបាញ់ប្រហារ។ បើតាមអង្គការនេះ ក្នុងឆ្នាំ២០២៥ មានករណីបាញ់ប្រហារទ្រង់ទ្រាយធំសរុប៣៨៩ករណី នៅសហរដ្ឋអាមេរិក ក្នុងនោះរួមមានយ៉ាងហោច៦ករណី កើតឡើងនៅតាមសាលារៀន។ សម្រាប់កាលពីឆ្នាំ២០២៤វិញ សហរដ្ឋអាមេរិក មានករណីបាញ់ប្រហារទ្រង់ទ្រាយធំលើស៥០០ករណី៕