* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កូរ៉េខាងត្បូងនិងឡាវ ឯកភាពគ្នាដំឡើងទំនាក់ទំនងដល់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ អំឡុងទស្សនកិច្ចប្រធានាធិបតីឡាវ (Video inside)

15-12-2025 13:45

(សេអ៊ូល)៖ នាថ្ងៃចន្ទនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងប្រធានាធិបតីឡាវ លោក Thongloun Sisoulith បានឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ដល់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ អំឡុងកិច្ចប្រជុំកំពូលរវាង​មេដឹកនាំទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នាថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥។

អំឡុងកិច្ចប្រជុំ លោក Lee បាននិយាយដូច្នេះថា «ប្រជាជាតិទាំងពីរ បានយល់ស្របលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ឱ្យដល់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្នុងឱកាសខួបទី៣០ នៃការផ្សារភ្ជាប់ឡើងវិញនូវចំណងការទូតរបស់ប្រទេសយើងទាំងពីរ ក្នុងឆ្នាំនេះ»។ លោក Lee បានគូសបញ្ជាក់ថា កូរ៉េខាងត្បូង គឺជាដៃគូសំខាន់មួយរបស់ឡាវ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការវិនិយោគ ហើយលោកចាត់ទុកឡាវ ជាដៃគូដ៏សំខាន់មួយ សម្រាប់ការធ្វើប្រាស្រ័យទាក់ទងរបស់ទីក្រុងសេអ៊ូលជាមួយ​អាស៊ាន និងក្រុមប្រទេសជាប់ដងទន្លេមេគង្គ។

លោកប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហាញក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសឡាវនៅក្នុងវិស័យថ្មីៗថែមទៀត រួមមានទាំងខ្សែចង្វាក់ផ្គត់ផ្គង់ធនធានរ៉ែសំខាន់ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខណៈលោក Thongloun ព្យាយាមអភិវឌ្ឍប្រទេស​របស់លោក ឱ្យប្រែក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូននិងភស្តុភារមួយប្រចាំតំបន់ បើទោះមានឧបសគ្គទីតាំងភូមិសាស្រ្តក៏ដោយ។ លោកប្រធានាធិបតីឡាវ បានលើកឡើងថា ឡាវនៅបន្តស្ថិតក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍតិចតួច លើពិភពលោក ហើយលោកបានបង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូងនឹងបន្តជួយផ្តល់ការគាំទ្រ ស្របពេលដែលប្រទេសអាស៊ានមួយនេះ ប្រឹងប្រែងពង្រឹង​សេដ្ឋកិច្ចរបស់ខ្លួន។

គួរបញ្ជាក់ថា លោក Thongloun Sisoulith បានធ្វើដំណើរមកដល់ទីក្រុងសេអ៊ូល កាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់លោក Lee ស្របពេលដែលឆ្នាំ២០២៥នេះ ត្រូវជាខួបទី៣០ នៃការស្តារទំនាក់ទំនងការទូតឡើងវិញ រវាងកូរ៉េខាងត្បូងនិងឡាវ។ ប្រទេសទាំងពីរ បានផ្សារភ្ជាប់ទំនាក់ទំនងការទូតលើកដំបូង កាលពី​ឆ្នាំ១៩៧៤ ប៉ុន្តែបានកាត់ផ្តាច់ទៅវិញនៅឆ្នាំ១៩៧៥ ដោយសារតែការកើនឡើង នៃរដ្ឋាភិបាលកុម្មុយនីស្តក្នុងតំបន់អាស៉ីអាគ្នេយ៍ នៅក្រោយទីបញ្ចប់នៃសង្រ្គាមវៀតណាម។ ទំនាក់ទំនងការទូត ក៏ត្រូវបានភ្ជាប់ឡើងវិញ នៅឆ្នាំ១៩៩៥៕