* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ICC ទាត់ចោលសំណើរបស់អ៉ីស្រាអែល ដែលចង់ឱ្យបញ្ឈប់ការស៉ើបអង្កេតសង្រ្គាមហ្កាហ្សា (Video inside)

16-12-2025 10:44

(ឡាអេ)៖ ចៅក្រម​សាលាឧទ្ធរណ៍​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ICC កាលពី​ថ្ងៃចន្ទសប្តាហ៍នេះ ​បាន​បដិសេធ​បណ្តឹង​មួយ​ក្នុងចំណោម​បណ្តឹង​ផ្លូវច្បាប់​បន្តបន្ទាប់ ​ដែល​អ៉ីស្រាអែល​បាន​ដាក់​ ដើម្បីប្រឆាំងនឹង​ការស៉ើបអង្កេត​របស់​តុលាការ​ ជុំវិញ​សង្គ្រាមអ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ ២០២៥។

នៅក្នុង​បណ្តឹងឧទ្ធរណ៍ ចៅក្រម​ សម្រេចមិន​លុបចោល​សេចក្តីសម្រេច​របស់​តុលាការ​ជាន់ទាប ​ដែលថាការស៉ើបអង្កេត​របស់​អយ្យការ​លើ​បទឧក្រិដ្ឋ ​ដែល​ត្រូវបាន​ចោទប្រកាន់​ក្រោម​យុត្តាធិការ​របស់ខ្លួន​ អាច​រួមបញ្ចូល​ព្រឹត្តិការណ៍ដែលកើតឡើង ​ក្រោយការវាយប្រហារ​ដ៏សាហាវ​លើទឹកដីអ៉ីស្រាអែល ​ពីសំណាក់​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​ នាថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣។ មានន័យថា ការស៉ើបអង្កេតនឹងនៅតែបន្ត ហើយដីកាចាប់ខ្លួនឆ្នាំមុន សម្រាប់លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែល និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់លោក គឺលោក Yoav Gallant គឺនៅតែមានសុពលភាព។

ក្រសួងការបរទេសអ៉ីស្រាអែល ចាត់ទុកសេចក្តីសម្រេចនេះថា ជាឧទាហរណ៍នៃភាពមិនអើពើរបស់ ICC ចំពោះសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសមួយ ដែលមិនមែនជាសមាជិក ICC។ អ៉ីស្រាអែល ថាមិនទទួលស្គាល់យុត្តាធិការរបស់ ICC ឡើយ ហើយបដិសេធប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅហ្កាហ្សា ជាទីដែលខ្លួននិយាយថា យុទ្ធនាការយោធាគឺមានគោលបំណងកម្ចាត់ក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារថ្ងៃទី៧ ខែតុលា៕