* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

របបសឹកមីយ៉ាន់ម៉ា ស្វែងរកការកាត់ទោសមនុស្សសរុបជាង២០០នាក់ សម្រាប់ការប៉ុនប៉ងរារាំងដំណើរការបោះឆ្នោត (Video inside)

17-12-2025 14:14

(ណៃពិដោ)៖ នាថ្ងៃពុធនេះ របបសឹកនៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា ខ្លួនកំពុងព្យាយាមស្វែងរកការកាត់ទោសមនុស្សសរុបជាង២០០នាក់ សម្រាប់ការប៉ុនប៉ងរារាំងដំណើរការបោះឆ្នោត ដែលនឹងចាប់ផ្តើមប្រព្រឹត្តទៅ នាចុងខែនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥។

របបសឹកអះអាងថា ការបោះឆ្នោតសកលជាដំណាក់កាល ចាប់ផ្តើមពីថ្ងៃទី២៨ ខែធ្នូនេះ គឺជាការបោះជំហានសំខាន់មួយ ដើម្បីឆ្ពោះទៅរក​ការផ្សះផ្សារជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានហែកហួរដោយសង្រ្គាមស៉ីវិល ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីឆ្នាំ២០២១មក។ ពួកក្រុមឧទ្ទាម គ្រោងនឹងមិនអនុញ្ញាតឱ្យការបោះឆ្នោតដំណើរការ នៅក្នុងតំបន់ដែលពួកគេគ្រប់គ្រងដាច់ខាត ខណៈក្រុមអ្នកសង្កេតការណ៍អន្តរជាតិ កន្លងមកបានរិះគន់ការបោះឆ្នោតនេះថា គ្រាន់តែជាលេសដើម្បីបន្តអំណាចរបស់យោធាប៉ុណ្ណោះ។

កាលពីខែកក្កដា ឆ្នាំនេះ របបសឹកបានដាក់ចេញច្បាប់មួយ ដើម្បីការពារដំណើរការបោះឆ្នោតរបស់ខ្លួន ដោយក្នុងនោះហាមឃាត់ការរិះគន់ ឬការធ្វើបាតុកម្មប្រឆាំងការបោះឆ្នោត ហើយជនដែលល្មើសនឹងត្រូវប្រឈមការដាក់ទោសធ្ងន់ធ្ងរ។ នាថ្ងៃពុធនេះ លោក Tun Tun Naung រដ្ឋមន្រ្តីមហាផ្ទៃរបស់របបសឹក បានឱ្យដឹងថា អាជ្ញាធរកំពុងព្យាយាមស្វែងរក ការកាត់ទោសមនុស្សសរុបចំនួន ២២៩នាក់ នៅក្រោមច្បាប់ថ្មីនោះ សម្រាប់ការប៉ុនប៉ងបំផ្លិចបំផ្លាញដំណើរការបោះឆ្នោត។

ប្រសិនបើត្រូវបានរកឃើញមានទោសក្រោមច្បាប់ខាងលើ ជនល្មើសអាចប្រឈមការជាប់ពន្ធនាគាររហូតដល់មួយទសវត្សរ៍ ហើយ​កន្លងមកនេះ សូម្បីតែការចុច like នៅលើការបង្ហោះនានា តាម Facebook ដែលមានខ្លឹមសាររិះគន់ដំណើរការបោះឆ្នោត ក៏ត្រូវបានអាជ្ញាធរឃាត់ខ្លួនដែរ។ មិនតែប៉ុណ្ណោះ ច្បាប់នោះហាមឃាត់ការបំផ្លាញសន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោត ព្រមទាំង​ការសម្លុតគំរាមឬការប្រើហិង្សាទៅលើអ្នកបោះឆ្នោត បេក្ខជនឈរឈ្មោះ ក៏ដូចជាបុគ្គលិកធ្វើការនៅមណ្ឌលបោះឆ្នោត ខណៈអ្នកដែលល្មើស នឹងប្រឈមការជាប់ពន្ធនាគារអតិបរមា២០ឆ្នាំ។

កាលពីសប្តាហ៍មុន របបសឹកបានប្រកាសថា កំពុងស្វែងរកការចាប់ខ្លួនសកម្មជន១០នាក់ ដែលបានធ្វើបាតុកម្មប្រឆាំង​ការបោះឆ្នោតនៅទីក្រុង Mandalay។ រីឯកាលពីខែកញ្ញា បុរសម្នាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ក្រោយ​បង្ហោះសារលើ Facebook រិះគន់ការបោះឆ្នោត ហើយមួយខែក្រោយមក សិល្បៈករ៣រូប ក៏ត្រូវបានចាប់ខ្លួនផងដែរ សម្រាប់​ការបញ្ចេញ​មតិរិះគន់ នៅលើបណ្តាញសង្គមរបស់សិល្បៈករដទៃទៀត ដែលផលិតភាពយន្តគាំទ្រការបោះឆ្នោតរបស់យោធា។

គួរបញ្ជាក់ថា បើតាមអង្គការ Assistance Association for Political Prisoners អ្នកទាំងឡាយ ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារ ក្រោមច្បាប់ខាងលើ នឹងចូលរួមជាមួយ មនុស្សច្រើនជាង ២២ ០០០នាក់ ដែលត្រូវបានរបបសឹកចាប់ឃុំឃាំង ក្រោមហេតុផលនយោបាយ ក្នុងនោះរួមមានទាំងអតីតមេដឹកនាំ លោកស្រី អោងសាន ស៊ូជី ដែលត្រូវបានយោធាទម្លាក់ពីអំណាច កាលពីឆ្នាំ២០២១៕