* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

យោធាអាមេរិក វាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀនក្នុងតំបន់ប៉ាស៊ីហ្វិក សម្លាប់មនុស្ស៤នាក់ (Video inside)

18-12-2025 09:38

(វ៉ាស៊ីនតោន)៖ កងកម្លាំងអាមេរិក នៅថ្ងៃពុធ ទី១៧ ខែធ្នូ បានឱ្យដឹងថាខ្លួនបានដឹកនាំការវាយប្រហារលើទូកមួយគ្រឿងដែលបានចូលរួមក្នុងសកម្មភាពរត់ពន្ធគ្រឿងញៀនក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដោយសម្លាប់ភេរវករគ្រឿងញៀន ៤នាក់។ នេះបើតាមការប្រកាសរបស់ទីបញ្ជាការយោធាអាមេរិកភូមិភាគខាងត្បូងដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ទីបញ្ជាការយោធាអាមេរិកប្រចាំភូមិភាគខាងត្បូងបានគូសបញ្ជាក់ថា «យោធាអាមេរិកបានដឹកនាំការវាយប្រហារលើទូកមួយគ្រឿងដែលត្រូវបាន ធ្វើប្រតិបត្តិការដោយអង្គការមួយត្រូវបានចាត់ទុកថាជាពួកភេរវករ នៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើតដែលបានចូលរួមក្នុងសកម្មភាពប្រតិបត្តិការរត់ពន្ធគ្រឿងញៀន»។ ទីបញ្ជាការនេះបន្ថែមថា គិតជាសរុប ភេរវករគ្រឿងញៀនជាបុរស ៤នាក់ត្រូវបានសម្លាប់ ហើយមិនមានយោធាអាមេរិកណាម្នាក់រងរបួសនោះទេ។

គួរបញ្ជាក់ថា ការវាយប្រហារចុងក្រោយបំផុតខាងលើបានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៩៩នាក់ ចាប់តាំងពីសហរដ្ឋអាមេរិកបានចាប់ផ្ដើមបើកការវាយប្រហារលើទូកដែលខ្លួនសង្ស័យថាដឹកគ្រឿងញៀន នៅក្នុងតំបន់សមុទ្រ Caribbean និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ចាប់តាំងពីខែកញ្ញាមក៕