អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ផលិតផលច្នៃប្រឌិតខាងវប្បធម៌ដែលមានកម្មសិទ្ធិបញ្ញានៃ «រដូវកាលរាត្រីសមោសរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន» ឆ្នាំ២០២៦

19-12-2025 17:04

(ប៉េកាំង)៖ ថ្ងៃទី​១៨ ខែធ្នូ ​ព្រឹត្តិការណ៍​សហប្រតិបត្តិការ​ផលិតផលច្នៃព្រឌិត​ខាង​វប្បធម៌ ​​ដែល​មាន​កម្មសិទ្ធិបញ្ញានៃ ““រដូវកាល​រាត្រីសមោសរ​បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​” ​ឆ្នាំ​២០២៦ ​​នៃអគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិមចិន​និង​ពិធីប្រកាស​ពី​ម៉ាស្កូតនៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំមមី២០២៦​ បាន​រៀបចំធ្វើ​នៅក្រុងប៉េកាំង​។​ភ្ញៀវកិត្តិយស​បាន​រួមគ្នា​ប្រកាស​ពី​ផលិតផល​ច្នៃប្រឌិត​ខាង​វប្បធម៌​ ដែលមាន​កម្មសិទ្ធិ​បញ្ញា​ និង​ចាប់ដំណើរការ​គម្រោង​សហប្រតិបត្តិការ​អេកូឡូស៊ី​និង​ច្នៃប្រឌិតថ្មី​អំពី​កម្មសិទ្ធិ​បញ្ញា​​នៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិមចិន​។

សូមបញ្ជាក់ថា​ កម្មវិធី​រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​គឺ​ជា ​IP​ ដ៏​មាន​ប្រជាប្រិយភាព​របស់​ប្រជាជន​ចិន​និង​ប្រកបដោយខ្លឹមសារល្អៗ​ ដើម្បី​​ផ្សព្វផ្សាយ​ទៅ​ទូទាំងពិភពលោក​។ ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិមចិន​បាន​ជំរុញ​ការ​កសាង​ម៉ាក​នៃ​ “រដូវកាល​រាត្រីសមោសរ​បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​” ​បូក​រួមទាំង​ខ្លឹមសារ​កម្មវិធី ​វេទិកា ​បរិវត្តកម្ម​ ព្រមនិង​បន្តជំរុញ​ការ​រួមគ្នា​កសាង​វេទិកា​និង​សហការ​ជា​មួយ​ស្ថាប័ន​នៃ​មូលដ្ឋាន​​។

ផលិតផល​ច្នៃប្រឌិត​ខាង​វប្បធម៌​ នៃ​អគ្គស្ថានីយវិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិន ​ដែលត្រូវ​បាន​បញ្ចេញ​នៅថ្ងៃដដែល ​រួមមាន​ចាន ​ម៉ាស្កូត​ ​កន្សែង​បង់ក​និង​កសិផល​ជាដើម ​ដែលគ្របដណ្តប់លើទិដ្ឋភាពចម្រុះដូចជា ជីវភាពប្រចាំថ្ងៃ​និងការប្រើប្រាស់​ទូទៅ៕

វិទ្យុមិត្តភាពកម្ពុជាចិន