កសិករស្រីលង្កា នៅតំបន់រងគ្រោះកាលពីអំឡុងព្យុះ Ditwah ជួបការលំបាកក្នុងធ្វើស្រែឡើងវិញ
19-12-2025 18:42
(PALLEPOLA)៖ ភក់ និងខ្សាច់ បានបាចសាចលើដំណាំស្រូវ នៅទូទាំងតំបន់ Kalanchi Dewage Risman ទំហំ ២ហិកតា ដែលទើបតែចេញពន្លកពណ៌បៃតង មុនពេលស្រីលង្ការងគ្រោះដោយព្យុះស៉ីក្លូន Ditwah ជាហេតុធ្វើឱ្យកសិករ ជួបការលំបាក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ ២០២៥។
កសិករម្នាក់ដែលរកប្រាក់ចិញ្ចិមជីវិតដោយការធ្វើស្រែ និងមានប្រពន្ធ កូន ២នាក់ ព្រមទាំងមានបំណុលផងនោះ បាននិយាយថា «ខ្ញុំត្រូវសម្អាតភក់ ហើយភ្ជួរ រួចស្ទូងម្ដងទៀត។ វាមកដក់ពាក់កណ្តាលខែធ្នូហើយ ហើយស្រូវដែលដាំនាចុងរដូវ នឹងមិនមានទិន្នផលល្អទេ»។
ការដាំដុះស្រូវឡើងវិញ គឺជាកិច្ចការដ៏គួរឱ្យភ័យខ្លាចមួយ បន្ទាប់ពីព្យុះ Ditwah បានជន់លិចដំណាំលើផ្ទៃដី ៥៣៥ ០០០ហិកតា ខណៈទិន្នន័យរដ្ឋាភិបាលបង្ហាញថា ជាង ១២០ ០០០ហិកតា ត្រូវទឹកជំនន់បំផ្លាញ ឬកប់ក្រោមភក់ និងខ្សាច់។ ព្យុះ Ditwah បានវាយប្រហារតំបន់ដាំដុះសំខាន់ៗ ដូចជាដំណាំស្រូវ បន្លែ និងពោត ដែលពលរដ្ឋធ្វើស្រែចម្ការជិត ១.៨លាននាក់គ្រួសារ កាលពីខែវិច្ឆិកា ដោយបានសម្លាប់មនុស្ស ៦៤៣នាក់៕






