* Nvidia ត្រៀមដកហូតតំណែង CEO លោក Jensen Huang ក្រោយរឿងអាស្រូវជាប់ពាក់ព័ន្ធចារកម្មចិន
* វិភាគអន្តរជាតិ៖ លទ្ធភាពនៃ «សន្និសីទ Yalta សម័យទំនើប» កំពុងអង្រួនសណ្ដាប់ធ្នាប់អាស៊ី ក្រោយសម័យសង្រ្គាម
* អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka លាលែងពីតំណែង
* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាមេរិកបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ប្រឆាំងក្រុមភេរវករ ISIS នៅប្រទេសស៉ីរី ក្រោយកងទ័ពខ្លួនរងការវាយប្រហារ (Video inside)

20-12-2025 08:41

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក នាថ្ងៃសុក្រ ទី១៩ ខែធ្នូ បានប្រកាសបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ប្រឆាំងគោលដៅក្រុម ISIS ជាច្រើនកន្លែង នៅក្នុងប្រទេសស៉ីរី ដែលជាការសងសឹកសម្រាប់ការវាយប្រហារមកលើកងទ័ពអាមេរិក កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា ប្រតិបត្តិការខាងលើ បានកំណត់គោលដៅលើអ្នកប្រយុទ្ធ ហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងសព្វាវុធរបស់ពួក ISIS ហើយវាមិនមែនជាការចាប់ផ្តើមនៃសង្រ្គាមនោះទេ ប៉ុន្តែជាការប្រកាសសងសឹក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមថា រដ្ឋាភិបាលស៉ីរីគាំទ្រពេញទំហឹងចំពោះប្រតិបត្តិការ​នេះ ហើយលោកបាននិយាយថា អាមេរិកកំពុងសងសឹកយ៉ាងចាស់ដៃប្រឆាំង ISIS។

បើតាមមន្រ្តីអាមេរិក ប្រតិបត្តិការវាយប្រហារ ត្រូវបានធ្វើឡើងលើគោលដៅច្រើនជាង៧០ នៅពាសពេញភាគកណ្តាលប្រទេសស៉ីរី ដោយកងយន្តហោះចម្បាំង F-15 និង A-10 រួមគ្នាជាមួយឧទ្ធម្ភាគចក្រប្រយុទ្ធ Apache និងប្រព័ន្ធបាញ់រ៉ុក្កែត HIMARS។ ក្រសួងការបរទេសស៉ីរី បានចេញសេចក្តីថ្លែងការណ៍ថា ស៉ីរីបន្តប្តេជ្ញាយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំងក្រុម ISIS និងធានាថា ISIS គ្មានកន្លែងជ្រកកោនសុវត្ថិភាពឡើយ នៅក្នុងទឹកដីស៉ីរី។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ទាហានអាមេរិក២នាក់ និងជនស៉ីវិលជាអ្នកបកប្រែម្នាក់ បានបាត់បង់ជីវិត នៅក្រុង Palmyra ភាគកណ្តាលប្រទេសស៉ីរី ក្រោមស្នាដៃជនសង្ស័យជាសមាជិក ISIS ដែលបានវាយប្រហារលើក្បួនល្បាតរបស់កងកម្លាំង​អាមេរិកនិងស៉ីរី មុនជនរូបនោះត្រូវបានបាញ់សម្លាប់។ មិនតែប៉ុណ្ណោះ ទាហានអាមេរិក៣នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ។ សព្វថ្ងៃអាមេរិក មានកងទ័ពប្រហែល១០០០នាក់ បន្តឈរជើងនៅស៉ីរី៕