* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នេះហើយសង្រ្គាម! មនុស្សចំនួន៨០០ស្លាប់ និង៣៥០០នាក់រងរបួស ខណៈ១៥ម៉ឺននាក់ផ្សេងទៀត កំពុងរង់ចាំសេចក្តីស្លាប់ក្នុងទីក្រុងអាឡេប៉ូ, ស៊ីរី

09-12-2016 01:26

(ដាម៉ាស)៖ មនុស្សជាង៨០០នាក់បានបាត់បង់ជីវិត និងប្រមាណ៣៥០០នាក់ផ្សេងទៀត បានទទួលរងបួសនៅក្នុងការប្រយុទ្ធគ្នា នៅភាគខាងកើតទីក្រុងអាឡេប៉ូ រវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាម អំឡុងពេល២៦ថ្ងៃចុងក្រោយនេះ ខណៈប្រជាជនស៊ីវិលរាប់ម៉ឺននាក់ បានបន្តជាប់នៅក្នុងតំបន់នោះទៅណាមិនរួច រង់ចាំតែសេចក្តីស្លាប់តែប៉ុណ្ណោះ។ នេះបើតាមប្រធានក្រុមប្រឹក្សាប្រចាំក្រុង អាឡេប៉ូ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងនៅក្នុងឱកាសដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីជួបជាមួយអ្នកតំណាង UN ប្រចាំប្រទេសស៊ិរី គឺលោក Staffan de Mistura កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក Brita Haji Hassan បានលើកឡើងថា «នៅពេលនេះមនុស្សចំនួន១៥០,០០០នាក់ កំពុងប្រឈមនឹងការ គំរាមកំហែងនៃសេចក្តីស្លាប់... ដូច្នេះពួកយើងសូមអំពាវនាវឲ្យមានការផ្អាកទម្លាក់គ្រាប់បែក ហើយធានាផ្តល់ច្រកផ្លូវសុវត្ថិភាពសម្រាប់អ្នកនាក់ទាំងអស់នោះផង»។

លោក Tawfik Chamma អ្នកតំណាងអង្គការសង្រ្គោះថ្នាំពេទ្យនៅស៊ីរី បានឲ្យដឹងដែរថា មនុស្សចំនួន១,៥០០នាក់ទាមទារឲ្យ មានការជម្លៀសខ្លួនបែប វេជ្ជសាស្រ្តជាបន្ទាន់ ប៉ុន្តែការជម្លៀសខ្លួនណាមួយចាំបាច់ត្រូវអមដោយអ្នកឃ្លាំមើលអន្តរជាតិ ដើម្បីធានាការពារសុវត្ថិភាពរបស់ពួកគេ នៅតាមផ្លូវធ្វើដំណើរទៅកាន់មន្ទីរពេទ្យ។

គួរបញ្ជាក់ដែរថា ទីក្រុងអាឡេប៉ូ បានក្លាយជាសមរភូមិប្រយុទ្ធដ៏សាហាវ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ រវាងក្រុមឧទ្ទាមស៊ីរី និងកងទ័ពរដ្ឋាភិបាលស៊ីរី ដែលមានការគាំទ្រ​ដោយការវាយប្រហារ​តាមផ្លូវអាកាសពីសំណាក់ យន្ដហោះចម្បាំងរុស្ស៊ី កងជីវពលហេសប៊ូលឡា អ៊ីរ៉ង់ និងកងជីវពលស៊ីអ៊ីត។​
ដោយឡែកបើតាមអង្គការ​ឃ្លាំមើលសិទ្ធិមនុស្សស៊ីរី និងប្រភពពីយោធាស៊ីរីកងកម្លំាងរដ្ឋាភិបាលរបស់លោក អាស្សាដ បានដណ្ដើមសង្កាត់ទំាងអស់នៃទីក្រុង អាឡេប៉ូ ខណៈក្រុមឧទ្ទាមបានរត់ភៀសខ្លួនឆ្ពោះ ទៅកាន់ភាគខាងត្បូង។ ដោយឡែកបើយោងតាមអង្គការសហប្រជាជាតិ ចាប់តាំងតែពីសង្រ្គាមស៊ីរីបានផ្ទុះឡើងកាលពីខែមីនា ឆ្នាំ២០១១មក មនុស្សយ៉ាងហោចណាស់៣០០,០០០នាក់បានស្លាប់ និងច្រើនជាង២.៣លាននាក់​ផ្សេងទៀត បានក្លាយជាជនភៀសខ្លួន៕