អ៊ុយក្រែន អះអាងពីការវាយប្រហារអណ្តូងប្រេងរុស្ស៉ី និងនាវាល្បាត នៅសមុទ្រ Caspian
20-12-2025 18:46
(កៀវ)៖ យោធាអ៊ុយក្រែននិយាយថា យន្តហោះដ្រូនរបស់ខ្លួនបានវាយប្រហារអណ្តូងប្រេងរុស្ស៉ី ដែលជាកម្មសិទ្ធិក្រុមហ៊ុន Lukoil នៅសមុទ្រ Caspian និងនាវាល្បាតយោធាមួយគ្រឿងនៅក្បែរទីតាំងខួងយករ៉ែ ខណៈដែលទីក្រុងកៀវ បង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ទីក្រុងមូស្គូ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ ២០២៥។
ការវាយប្រហារដែលបុគ្គលិកយោធាអ៊ុយក្រែនថា កើតឡើងកាលពីថ្ងៃសុក្រ គឺជាការវាយប្រហារមួយក្នុងចំណោមការវាយប្រហារសំដៅលេីហេដ្ឋារចនាសម្ព័ន្ធខួងយករ៉ែរបស់រុស្ស៉ី នៅសមុទ្រ Caspian ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែជាលើកទីមួយ ដែលយោធាអ៊ុយក្រែនទទួលស្គាល់ផ្លូវការ។
តាមយោធាអ៊ុយក្រែន អណ្តូងប្រេង Filanovsky បានរងខូចខាត។ អណ្តូងរ៉ែនេះ ស្ថិតក្រោមការវាយប្រហារដោយដ្រូនយ៉ាងហោចណាស់ពីរដងក្នុងខែធ្នូ។ នាវាល្បាតយោធារុស្ស៉ីមួយគ្រឿងក៏ត្រូវបានកំណត់គោលដៅវាយប្រហារផងដែរ ហើយកម្រិតនៃការខូចខាតកំពុងត្រូវបានវាយតម្លៃ។
Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះបានទេ។ ដោយឡែក ក្រុមហ៊ុន Lukoil ក៏មិនអាចទាក់ទងបានសម្រាប់សុំការ អត្ថាធិប្បាយ។ អ៊ុយក្រែន បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធប្រេងរុស្ស៉ី គឺជាគោលដៅស្របច្បាប់ដោយសារវានាំមកនូវប្រាក់ចំណូលពាណិជ្ជកម្មធំឱ្យរុស្ស៊ីធ្វេីសង្រ្គាម៕




