អ៊ុយក្រែន និងព័រទុយហ្គាល់ សហការគ្នាផលិតដ្រូនសមុទ្រ
20-12-2025 19:52
(កៀវ)៖ ជំនួយការប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅថ្ងៃសៅរ៍ ទី២០ ខែធ្នូ នេះថា ប្រទេសអ៊ុយក្រែន និងប្រទេសព័រទុយហ្គាល់ បានយល់ព្រមលេីការផលិតរួមគ្នានៃយន្តហោះដ្រូនសមុទ្ររបស់អ៊ុយក្រែន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Oleksandr Kamyshin បានសរសេរលើបណ្តាញសង្គម X ជាភាសាអង់គ្លេស ដូច្នេះថា «យេីងបានបង្ហាញឱ្យឃេីញថា USVs របស់យើង ដំណើរការយ៉ាងល្អឥតខ្ចោះប្រឆាំងនាវាចម្បាំង និងនាវាមុជទឹករបស់រុស្ស៉ី។ ឥឡូវ ដ្រូននេះនឹងជួយព័រទុយហ្គាល់ការពារអឺរ៉ុបតាមសមុទ្រ»។
គួរបញ្ជាក់ថា ថ្មីៗនេះ អ៊ុយក្រែនបានរាយការណ៍ពីជោគជ័យដោយការវាយប្រហារលេីនាវារុស្ស៉ី ដោយប្រេីប្រាស់ដ្រូនសមុទ្រ។ តែរុស្ស៉ីបដិសេធការខូចខាត៕




